កាលពីថ្ងៃទី ៤ ខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានប្រកាសពេលវេលារៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ ២០២៧ ដូច្នេះហើយ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៧ នៅទីក្រុង Jeddah ទីក្រុង Al Khobar និងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

leftcenterrightdel
ថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់ជាសមាជិកជួបប្រជុំគ្នាដើម្បីយល់ព្រមលើផែនការរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Asian Cup ឆ្នាំ២០២៧ (រូបថត៖ AFC)

កីឡដ្ឋានសរុបចំនួនប្រាំក្នុងទីក្រុង Riyadh នឹងរៀបចំការប្រកួត៖ King Fahd Sports City, King Saud University, Imam Mohammed Ibn Saud University, Kingdom Arena និង Al Shabab។ កីឡដ្ឋានចំនួនពីរត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Jeddah៖ King Abdullah Sports City និង Prince Abdullah Al Faisal Sports City។ កីឡដ្ឋានដ៏ទំនើបមួយក៏នឹងត្រូវបានសាងសង់នៅក្នុងទីក្រុង Al Khobar ដោយបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក បង្កើតកន្លែងសម្រាប់ក្រុមជម្រើសជាតិកំពូលៗរបស់អាស៊ីចំនួន ២៤ ចូលរួម។

បច្ចុប្បន្ននេះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Asian Cup ឆ្នាំ២០២៧ បានកំណត់ក្រុមចំនួន ១៨ ដែលឈ្នះសំបុត្រចូលរួម រួមមាន អារ៉ាប៊ីសាអូឌីត អូស្ត្រាលី អ៊ីរ៉ាក់ អ៊ីរ៉ង់ អ៊ូសបេគីស្ថាន កាតា អារ៉ាប់រួម ជប៉ុន កូរ៉េខាងត្បូង អូម៉ង់ ប៉ាឡេស្ទីន បារ៉ែន ហ្ស៊កដានី ចិន ឥណ្ឌូនេស៊ី កូរ៉េខាងជើង គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន៕

បកប្រែដោយ Duy Hoan