តាមគម្រោង បន្ទាប់ពីចូលចតកំពង់ផែ Phu My ទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ និងទេសភាពនៅភាគខាងត្បូង នាវាទេសចរណ៍ Celebrity Solstice បន្តចូលចតនៅកំពង់ផែ Chan May (ខេត្ត Thua Thien Hue) កំពង់ផែ Ha Long (ខេត្ត Quang Ninh) ដោយស្នាក់នៅប្រទេសវៀតណាមរហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។

leftcenterrightdel
នាវាទេសចរណ៍ Celebrity Solstice ចូលចតនៅកំពង់ផែ Phu My (ខេត្ត Ba Ria-Vung Tau)

យោងតាមតំណាងក្រុមហ៊ុន Saigontourist នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុននឹងទទួលស្វាគមន៍នាវា Celebrity Solstice នាវា Spectrum of the Seas និងនាវា Mein Schiff លេខ៦ ដែលមានចំនួននាវាសរុប ៧ គ្រឿង ហើយដឹកភ្ញៀវទេសចរអន្តរជាតិជាង ២០,៦០០ មកទស្សនាប្រទេសវៀតណាម។ បន្ទាប់ពីចូលចតកំពង់ផែ ក្រុមភ្ញៀវទេសចរអន្តរជាតិនឹងជ្រើសរើសផលិតផលទេសចរណ៍ពិសេសបំផុតដើម្បីទៅទស្សនានៅខេត្ត Ba Ria - Vung Tau ទីក្រុងហូជីមិញ ខេត្ត Tien Giang ទីក្រុង Nha Trang (ខេត្ត Khanh Hoa) ខេត្ត Thua Thien Hue ទីក្រុង Ha Long (ខេត្ត Quang Ninh) ទីក្រុង Hai Phong ទីក្រុងហាណូយ។

តាមការរំពឹងទុក ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ ក្រុមហ៊ុននឹងទទួលស្វាគមន៍នាវាទេសចរណ៍អន្តរជាតិចំនួន២០ ជាពិសេសបម្រើភ្ញៀវទេសចរលំដាប់ខ្ពស់ជាច្រើននៅលើបណ្ដានាវាទេសចរណ៍ដូចជា៖ Azamara Onward, Azamara Pursuit... មកទស្សនាទីក្រុងហូជីមិញ និងទីក្រុង Da Nang៕

បកប្រែដោយ Thuy Anh