ភ្ញៀវទេសចរអន្តរជាតិជាង ៥,០០០ នាក់មកវៀតណាមតាមនាវាទេសចរណ៍
កប.អនឡាញ - នាថ្ងៃទី ២៦ ខែតុលា ក្រុមហ៊ុន Saigontourist (សាជីវកម្មទេសចរណ៍ Saigon) បានទទួលភ្ញៀវទេសចរអន្តរជាតិជាង ២,០០០ នាក់នៃនាវា Quantum of the Season នៅកំពង់ផែ Phu My (ខេត្ត Ba Ria-Vung Tau)។
តាមនោះ ភ្ញៀវជាង ២,០០០ នាក់នឹងមកទស្សនាទីក្រុងហូជីមិញ និងខេត្ត Ba Ria-Vung Tau។ ជាមួយនឹងកម្មវិធីដ៏សំបូរបែប ភ្ញៀវទេសចរមានឱកាសពិសាកាហ្វេ ជិះកង់ទៅស្វែងយល់ជនបទ ចូលរួមក្នុងថ្នាក់បង្រៀនធ្វើម្ហូប...
|
|
នាវា Quantum of the Season ចូលចតនៅកំពង់ផែ Phu My (ខេត្ត Ba Ria – Vung Tau) |
នៅក្នុងខេត្ត Ba Ria-Vung Tau ផងដែរ ក្រុមហ៊ុន Saigontourist បានទទួលភ្ញៀវទេសចរអន្តរជាតិជាង ៣,០០០ នាក់នៃនាវា Celebrity Millennium ដែលចូលចតនៅកំពង់ផែ Phu My នៅថ្ងៃទី ២៧ ខែតុលា។ សូមរំលឹកថា នាវា Celebrity Millennium បានចូលចតនៅកំពង់ផែ Chan May (ខេត្ត Thua Thien Hue) នៅថ្ងៃទី ២៥ ខែតុលា។ នេះជាផ្នែកមួយនៃដំណើររបស់នាវាទេសចរណ៍ដើម្បីស្វែងយល់ពីប្រទេសវៀតណាម។ ភ្ញៀវទេសចរមានឱកាសស្វែងយល់អំពីវប្បធម៌ បេតិកភណ្ឌ និងទេសភាពនៅភាគកណ្តាលវៀតណាម ចាប់ពីទីក្រុង Hue ទីក្រុង Da Nang ដល់ទីក្រុង Hoi An (ខេត្ត Quang Nam) និងទៅទស្សនាគោលដៅរស់រវើកនៃទីក្រុងហូជីមិញ ខេត្ត Ba Ria - Vung Tau និងបណ្ដាខេត្តភាគខាងលិចនៃវៀតណាមភាគខាងត្បូង។
ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ ក្រុមហ៊ុន Saigontourist បានបម្រើប្រកបដោយជៅគជ័យនូវនាវាអន្តរជាតិធំៗ ដូចជា៖ Europa, Celebrity Solstice, Celebrity Millennium, Spectrum of the Seas, Serenade of the Seas, Quantum of the Season, Crystal Symphony….៕
បកប្រែដោយ Thuy Anh