ភ្ញៀវសំណាងនេះគឺលោកស្រី An Jin Yeong មកពីប្រទេសកូរ៉េខាងត្បូង។ លោកស្រី An Jin Yeong បានចែករំលែកក្តីរីករាយដែលត្រូវបានជ្រើសរើសជាមនុស្សពិសេស ព្រមទាំងសម្តែងនូវការចាប់អារម្មណ៍ចំពោះសម្រស់ និងភាពរួសរាយរាក់ទាក់របស់ទីក្រុង Nha Trang។

លោកស្រី An Jin Yeong និងភ្ញៀវពិសេសចំនួនពីររូបទៀត (ភ្ញៀវទេសចរទី ៨,៩៩៩,៩៩៩ និងទី ៩,០០០,០០១) ត្រូវបានផ្តល់អំណោយរួមមាន៖ សំបុត្រយន្តហោះចំនួន ៣ ប័ណ្ណទឹកប្រាក់ (Voucher) ចំនួន៣ សម្រាប់ស្នាក់នៅ ១ យប់នៅរមណីយដ្ឋាន Ana Mandara Cam Ranh ប័ណ្ណទឹកប្រាក់ចំនួន៣ សម្រាប់ដំណើរកម្សាន្តនៅទីក្រុង Nha Trang ផលិតផលពី សំបុកសត្វស្លាប Khanh Hoa និងកាហ្វេ។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Khanh Hoa ទទួលស្វាគមន៍ និងជូនផ្កាដល់ភ្ញៀវទេសចរទី ៩ លាន

ថ្លែងមតិក្នុងពិធីនេះ លោក Le Huu Hoang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្នែកទេសចរណ៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ហើយសម្តែងក្តីសង្ឃឹមថា ខេត្ត Khanh Hoa នឹងបន្តក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស។ ដើម្បីអបអរសាទរចំពោះព្រឹត្តិការណ៍ពិសេសនេះ ខេត្ត Khanh Hoa នឹងរៀបចំកម្មវិធីមួយនៅថ្ងៃទី ១៣ ខែតុលា ក្រោមប្រធានបទ "ដំណើរកម្សាន្តនៅទីក្រុង Nha Trang - ខេត្ត Khanh Hoa មកដើម្បីស្រឡាញ់"។ នេះជាឱកាសសម្រាប់ផ្នែកទេសចរណ៍នៃមូលដ្ឋានដើម្បីថ្លែងអំណរគុណដល់ភ្ញៀវទេសចរ និងផ្សព្វផ្សាយរូបភាពទេសចរណ៍ខេត្ត Khanh Hoa ដល់មិត្តអន្តរជាតិ។

ក្នុងឆ្នាំ ២០២៤ ផ្នែកទេសចរណ៍ Khanh Hoa មានគោលបំណងទទួលភ្ញៀវទេសចរចំនួន ៩ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣ លាននាក់ ដោយមានប្រាក់ចំណូល ៤០,១០០ ពាន់លានដុង។ ចំនួនភ្ញៀវទេសចរបានកើនឡើង ដូច្នេះផ្នែកទេសចរណ៍របស់ខេត្ត Khanh Hoa បានសម្រេចគោលដៅរបស់ខ្លួននៅ ៣ ខែមុន៕

បកប្រែដោយ Thuy Anh