នៅក្នុងពិព័រណ៍នេះ គោលដៅទេសចរណ៍វៀតណាមជាច្រើនត្រូវបានផ្សព្វផ្សាយដល់ក្រុមហ៊ុនទេសចរណ៍ធំៗរបស់ម៉ាឡេស៊ី។ នេះគឺជាពិព័រណ៍ទេសចរណ៍ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ហើយទាក់ទាញទស្សនិកជនចំនួន ២៥០,០០០ នាក់។

leftcenterrightdel
ការផ្សព្វផ្សាយគោលដៅទេសចរណ៍វៀតណាមនៅពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ីឆ្នាំ២០២៤

ថ្លែងនៅក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ីឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី (MITEC) លោក Nigel Wong ប្រធានសមាគមទេសចរណ៍ម៉ាឡេស៊ី បានឲ្យដឹងថា ទំហំពិព័រណ៍នៅឆ្នាំនេះ ទាក់ទាញស្ថាប័នទេសចរណ៍ សណ្ឋាគារក្នុង និងក្រៅប្រទេសជិត ៥,០០០ ដោយមានស្តង់ជិត ១,៤០០។ នៅឯស្តង់អន្តរជាតិ ក្រុមហ៊ុន Malaysia Airlines បានប្រកាសពីសេចក្តីសម្រេចចិត្តរបស់ខ្លួនអំពីការបើកជើងហោះហើរត្រង់ទៅកាន់ទីក្រុង Da Nang ប្រទេសវៀតណាម ជាមួយនឹងជើងហោះហើរ ៥ ជើងក្នុងមួយសប្តាហ៍។ ក្រុមហ៊ុនទេសចរណ៍ Golden Destination បានបង្ហាញដំណើរទេសចរណ៍ជាច្រើនទៅកាន់ប្រទេសវៀតណាមជាមួយនឹងគោលដៅទេសចរណ៍ល្បីៗដូចជា ឈូងសមុទ្រ Ha Long និងទីរួមស្រុក Sapa នៅភាគខាងជើង ស្ពានមាស និងទីក្រុងបុរាណ Hoi An នៅតំបន់កណ្តាល ជាមួយគោលដៅទេសចរណ៍ដែលមិនអាចខ្វះបានចំពោះមនុស្សម៉ាឡេស៊ី គឺទីក្រុងហូជីមិញ។

ពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ីឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយសមាគមទេសចរណ៍ម៉ាឡេស៊ី (MATTA) ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមីនា ក្រោមការដឹកនាំដោយក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នៃប្រទេសម៉ាឡេស៊ី៕

បកប្រែដោយ Thuy Anh