ចំនួនភ្ញៀវទេសចរអន្តរជាតិទទួលបានជិត ១០៣,០០០ នាក់ដោយកើនឡើង ២.២ ដងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ (ទីផ្សារទេសចរណ៍សំខាន់ៗគឺកូរ៉េខាងត្បូង ចិន តៃវ៉ាន់ (ចិន) អាមេរិក ឥណ្ឌា បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន...) ភ្ញៀវទេសចរក្នុងស្រុកបានកើនឡើង ១២.២% ដោយមានភ្ញៀវទេសចរចំនួន ៥៥០ ពាន់នាក់។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរសម្រេចបាន ២.៣៥  ប៊ីពាន់លានដុង កើនឡើង ៣៥.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

leftcenterrightdel
រមណីយដ្ឋាន Huong Son វត្ត Huong ទទួលបានភ្ញៀវទេសចរជាច្រើនមកទស្សនានៅដើមឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤៖ រមណីយដ្ឋាន Huong Son ទទួលបានភ្ញៀវទេសចរចំនួន ៨០,៦០០ នាក់ (ថ្ងៃទី ១៣ ខែកុម្ភៈ ទទួលបានភ្ញៀវចំនួន ៣៥,០០០ នាក់) មណ្ឌលកេរិ៍្តដំណែល Van Mieu-Quoc Tu Giam ទទួលបានភ្ញៀវទេសចរជាង ១០៦,០០០ នាក់ មណ្ឌលកេរិ៍្តដំណែល Co Loa ទទួលបានភ្ញៀវទេសចរ ២៥,០០០ នាក់ ភូមិបុរាណ Duong Lam ទទួលបានភ្ញៀវទេសចរប្រមាណ ១៥,០០០ នាក់។ល៕

បកប្រែដោយ Thuy Anh