ជាក់ស្តែង៖ មានមនុស្សចំនួន ៧៧៣៥ នាក់ អញ្ជើញមកវិមានតម្តល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងនោះភ្ញៀវបរទេសចំនួន ៣.២០៥ នាក់ និងមនុស្សចំនួន ៤៨៩០៧ នាក់បានទៅទស្សនាតំបន់ជំវិញ ក្នុងនោះភ្ញៀវបរទេសចំនួន ២៥៨៤៥ នាក់។

leftcenterrightdel
រូបថត៖ bqllang.gov.vn

កម្មាភិបាល បុគ្គលិក និងយុទ្ធជន នៃគណៈកម្មការគ្រប់គ្រងវិមានតម្កល់សពលោកប្រធានហូជីមិញបានអនុវត្តយ៉ាងសកម្មនូវការងាររៀបចំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធគ្នារវាងកងកម្លាំងនានាក្នុងគណៈកម្មការគ្រប់គ្រងវិមានតម្កល់សពលោកប្រធានហូជីមិញ និងតំបន់ប្រវត្តិសាស្ត្រ-វប្បធម៌ Ba Dinh ដោយរៀបចំទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ ធានាបាននូវសុវត្ថិភាពដាច់ខាតសម្រាប់ប្រជាជន និងភ្ញៀវអន្តរជាតិដែលមកអុជធូប ចូលវិមានគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងទៅទស្សនាតំបន់ជំវិញ៕

បកប្រែដោយ Thanh Cong