ក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមមានចំនួន ១២.៦ លាននាក់ កើនឡើង ៣.៤ ដងបើធៀបនឹងឆ្នាំ២០២២ ដែលលើសពីគោលដៅក្នុងការទទួលភ្ញៀវទេសចរចំនួន ៨ លាននាក់។

ប៉ុន្តែ ចំនួនភ្ញៀវទេសចរនេះ ស្មើនឹងប្រមាណ ៧០%  នៃចំនួនភ្ញៀវទេសចរសរុបនៃឆ្នាំ២០១៩ ដែលជាឆ្នាំមុនការរីករាលដាលនៃជំងឺ COVID-19។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១២.៦ លាននាក់ ភ្ញៀវដែលមកតាមផ្លូវអាកាសមានចំនួន ៨៦.៩%។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ចំណូលពីសេវាកម្មស្នាក់នៅ និងម្ហូបអាហារក្នុងឆ្នាំ២០២៣ ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់ ៦៧៣.៥ ពាន់ពាន់លានដុង ស្មើនឹង ១០.៨% នៃចំណូលសរុបពីវិស័យទេសចរណ៍ និងកើនឡើង ១៤.៧% បើធៀបនឹងឆ្នាំមុន។  លទ្ធផលនេះគឺអាស្រ័យនៅឆ្នាំ ២០២៣ មូលដ្ឋានទាំងឡាយមានផលិតផលទេសចរណ៍ សកម្មភាពវប្បធម៌ និងកីឡាជាច្រើន ដើម្បីជំរុញតម្រូវការទេសចរណ៍។

នៅឆ្នាំ២០២៣ រូបភាពទេសចរណ៍វៀតណាមត្រូវបានលើកកំពស់ និងបញ្ជាក់តួនាទីកាន់តែច្បាស់នៅលើផែនទីពិភពលោក។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ទទួលបានកិត្តិនាមជា “ស្ថាប័នគ្រប់គ្រងទេសចរណ៍ឈានមុខគេរបស់អាស៊ី” ជាលើកទី៤។ ក្នុងពិធីប្រគល់រង្វាន់ជាសាកល វៀតណាមត្រូវបានផ្តល់កិត្តិនាមជា “គោលដៅទេសចរណ៍បេតិកភណ្ឌឈានមុខគេលើពិភពលោក" ពីអង្គការ World Travel Awards។ គោលដៅទេសចរណ៍ និងធុរកិច្ចទេសចរណ៍វៀតណាមជាច្រើនទទួលបានរង្វាន់ដ៏មានកិត្យានុភាពផ្សេងទៀត៕

បកប្រែដោយ Thanh Cong