ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ផ្នែកទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិបានជាង ១.២៣ លាននាក់
កប.អនឡាញ - នាថ្ងៃទី ២៩ ខែវិច្ឆិកា នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានជូនដំណឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ផ្នែកទេសចរណ៍វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១.២៣ លាននាក់ កើនឡើង ១១% បើធៀបនឹងខែមុន។ ខែនេះជាខែដែលទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតចាប់តាំងពីដើមឆ្នាំ ២០២៣ មក។
គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាមបានកើនឡើងដល់ជាង ១១.២ លាននាក់ កើនឡើង ៣.៨ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្មើនឹង ៦៨.៩% បើធៀបនឹងឆ្នាំ២០១៩ នៅពេលដែល Covid-19 មិនទាន់ផ្ទុះឡើង។
|
|
រូបថតឧទាហរណ៍៖ baochinhphu.vn |
នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងជាទីផ្សារភ្ញៀវទេសចរធំបំផុតក្នុងរយៈពេល ១១ ខែកន្លងមក ជាមួយនឹងចំនួនភ្ញៀវទេសចរចំនួន ៣.២ លាននាក់ (ស្មើនឹង ២៨.៥%)។ បន្ទាប់មកគឺប្រទេសចិន និងតៃវ៉ាន់ (ចិន)។
រូបភាពទេសចរណ៍វៀតណាមបន្តទទួលបានការវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិ។ គេហទំព័រឧទ្ទេសនាមទេសចរណ៍អនឡាញ Travel Lemming បានប្រកាសពីគោលដៅទេសចរណ៍កំពូលទាំង ៥០ នៅឆ្នាំ២០២៤ ហើយកោះ Phu Quoc របស់វៀតណាមមានកិត្តិយសក្នុងចំណាត់ថ្នាក់លេខ៦៕
បកប្រែដោយ Thuy Anh