ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយក្នុងរយៈពេល ១១ ខែមានចំនួនលើសពី ៤ លាននាក់
កប.អនឡាញ - មន្ទីរទេសចរណ៍ទីក្រុងហាណូយ បានកសាងផែនទីទេសចរណ៍ឌីជីថលជាច្រើនភាសា ដើម្បីបម្រើការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ សាកល្បងនៅខ័ណ្ឌ Hoan Kiem, Hoang Mai, Nam Tu Liem, ស្រុក Dong Anh និងស្រុក Thach That។ល។
យោងតាមព័ត៌មានដែលចេញផ្សាយដោយមន្ទីរទេសចរណ៍ទីក្រុងហាណូយ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ មានភ្ញៀវទេសចរសរុប ២២.៦ លាននាក់ មកទីក្រុងហាណូយកើនឡើងចំនួន ៣២.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤.១ លាននាក់ កើនឡើងជាង ៣ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរឈានដល់ ៨៤,២៥០ ពាន់លានដុង កើនឡើង ៥៨.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
|
|
ការបង្ហាញ 3D Mapping នៅ O Quan Chuong ទីក្រុងហាណូយ (រូបថត៖ vnanet.vn) |
បច្ចុប្បន្ន ទីក្រុងហាណូយមានគ្រឹះស្ថានស្នាក់នៅទេសចរណ៍ចំនួន ៣,៧៥៨ ដែលមានបន្ទប់ចំនួន ៧១,០១៦ ក្នុងនោះមានសណ្ឋាគារនិងអាផាតមិន លំដាប់ផ្កាយពី ១ ដល់ ៥ ចំនួន ៦០៥ ដែលមានបន្ទប់ចំនួន ២៦,៤១១។
លោកស្រី Dang Huong Giang ប្រធានមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា៖ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍បម្រើភ្ញៀវទេសចរ នាពេលថ្មីៗនេះ មន្ទីរទេសចរណ៍ទីក្រុងហាណូយ បានរៀបចំពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣; ចេញមុខផលិតផលទេសចរណ៍ហាណូយពេលរាត្រី។ល។
ទន្ទឹមនឹងនោះ ទីក្រុងហាណូយបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍-កសិកម្ម ជនបទនិងទេសចរណ៍សហគមន៍ដែលផ្សារភ្ជាប់ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅស្រុក Ba Vi។
ក្នុងវិស័យផ្សព្វផ្សាយ និងជំរុញទេសចរណ៍ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានអនុវត្តទម្រង់ជាច្រើននៃការណែនាំរូបភាពទេសចរណ៍ហាណូយតាមប្រព័ន្ធផ្សព្វផ្សាយ។ នាពេលថ្មីៗនេះ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានកសាងផែនទីទេសចរណ៍ឌីជីថលជាច្រើនភាសា ដើម្បីបម្រើការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ សាកល្បងនៅខ័ណ្ឌ Hoan Kiem, Hoang Mai, Nam Tu Liem, ស្រុក Dong Anh និងស្រុក Thach That។ល។
ជាមួយនឹងការខិតខំប្រឹងប្រែងទាំងនេះ ទេសចរណ៍ទីក្រុងហាណូយត្រូវបានគេរំពឹងថានឹងមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងខែចុងក្រោយនៃឆ្នាំ ២០២៣៕
បកប្រែដោយ Huyen Trang