ប្រាក់ចំណូលសរុបពីទេសចរណ៍របស់ក្រុមសហការនេះ សម្រេចបានជាង ២០៥,០០០ ពាន់លានដុង (ជិត ៨,៥ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ១០២.៧% នៃផែនការឆ្នាំ។ នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសនៅក្នុងសន្និសីទបូកសរុបកម្មវិធីសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ការចងសម្ព័ន្ធទេសចរណ៍រវាងខេត្តចំនួន៨ នៅភូមិភាគពាយ័ព្យបើកទូលាយ និងទីក្រុងហូជីមិញឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Sa Pa ខេត្ត Lao Cai។ តួលេខទាំងនេះបញ្ជាក់ពីប្រសិទ្ធភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍នៅក្នុងក្រុមសហការនេះ។

leftcenterrightdel
ផ្សព្វផ្សាយរូបភាព Sa Pa - Lao Cai ដល់មិត្តភក្តិទូទាំងប្រទេស (រូបថត៖ baolaocai.vn)

ដើម្បីបន្តជំរុញសកម្មភាពចងសម្ព័ន្ធសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍របស់ក្រុម ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ក្នុងសន្និសីទនេះ គណៈប្រតិភូបានឯកភាពថា នៅឆ្នាំ២០២៤ ក្រុមសហការគួរតែបន្តពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍។ ជាពិសេស ការកសាងមូលដ្ឋានទិន្នន័យជាតិ ប្រព័ន្ធទិន្នន័យទេសចរណ៍រួមគ្នា ក៏ដូចជាការកសាងគោលដៅប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៕

តាម vovworld.vn