leftcenterrightdel
ផ្តល់អំណោយដល់ភ្ញៀវទេសចរ (រូប​ថត៖ vnanet.vn)

ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការបើកទេសចរណ៍ឆ្លងព្រំដែនរវាងវៀតណាម និងចិន បន្ទាប់ពីមានការរាតត្បាត Covid-19។ ក្នុងពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ចិនដំបូងគេមកទស្សនាវៀតណាមនៅឆ្នាំ២០២៣ តំណាងថ្នាក់ដឹកនាំខេត្ត Lang Son និងអគ្គនាយកដ្ឋានទេសចរណ៍បានផ្តល់អំណោយ និងណែនាំដល់ក្រុមអំពីគោលនយោបាយទេសចរណ៍ និងផលិតផលទេសចរណ៍របស់វៀតណាមបន្ទាប់ពី Covid- 19 ជំងឺរាតត្បាត។

ក្រុមភ្ញៀវទេសចរណ៍បន្តដំណើរកំសាន្តរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា)។ ភ្ញៀវទេសចរណ៍នឹងទៅទស្សនាទីលាន Ba Dinh  កេរ្តិ៍តំណែលប្រវត្តិសាស្ត្របរមរាជវាំង Thang Long  កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ Van Mieu - Quoc Tu Giam (ទីក្រុងហាណូយ) និងឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh)។

បកប្រែដោយ Duy Hoan