នៅក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានចាត់ទុកថា ការបំពុលដោយកាកសំណល់ប្លាស្ទិក គឺជាបញ្ហាប្រឈមសកលមួយ ដោយសារមាន ផលប៉ះពាល់យ៉ាងខ្លាំងទៅលើបរិស្ថាន ជាពិសេសបរិស្ថានសមុទ្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការរីកចម្រើននៃវិស័យទេសចរណ៍បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែ សកម្មភាពរបស់ភ្ញៀវទេសចរក៏រួមចំណែកក្នុងការធ្វើឲ្យកើនឡើងនៃសំណល់ប្លាស្ទិកក្នុងបរិស្ថានផងដែរ។

leftcenterrightdel
លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាមថ្លែងមតិក្នុងពិធីនេះ

គម្រោងនេះក្នុងគោលបំណងជំរុញការកាត់បន្ថយកាកសំណល់ប្លាស្ទិកក្នុងវិស័យទេសចរណ៍ ចូលរួមចំណែកការពារបរិស្ថាន និងការអភិវឌ្ឍទេសចរណ៍ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើវិស័យទេសចរណ៍ រួមចំណែកអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាម បានចែករំលែកថា គោលដៅនៃគម្រោងគឺឆ្ពោះទៅរកអ្នកបង្កើតកាកសំណល់។ ទាំងនោះគឺជាអ្នកធ្វើអាជីវកម្ម ប្រតិបត្តិការក្នុងវិស័យទេសចរណ៍... ការអនុវត្តគម្រោងក្នុងខេត្តទាំងពីរគឺខេត្ត Quang Nam និងខេត្ត Ninh Binh នឹងក្លាយជាកន្លែងអនុវត្តសាកល្បង ហើយសង្ឃឹមថាអាចរីករាលដាលទៅកាន់មូលដ្ឋានជាច្រើនទៀត។

លោកស្រី Nguyen Thi Thu Huyen អ្នកសម្របសម្រួល កម្មវិធី UNDP/GEF SGP ជាអង្គភាពឧបត្ថម្ភគម្រោង បានចាត់ទុកថា ឥឡូវនេះ គោលដៅទេសចរណ៍របស់យើងពោរពេញទៅដោយកាកសំណល់។ យើងទទួលបានសំណើជាច្រើនស្ដីពីការដោះស្រាយបញ្ហាកាកសំណល់ ជាពិសេសកាកសំណល់ប្លាស្ទិក។ UNDP សង្ឃឹមថា តាមរយៈគម្រោងនេះនឹងបង្កើតវិធីថ្មីសម្រាប់ផ្សព្វផ្សាយការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងវិស័យទេសចរណ៍នៅប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh