leftcenterrightdel
ទេសភាពមួយនៃរូងភ្នំ Son Doong (រូបថត៖ Oxalis)

ទេសភាពដ៏អស្ចារ្យនៃរូងភ្នំ Son Doong ត្រូវបានបង្ហាញតាមរយៈបច្ចេកវិទ្យា​និមិត្ត​តថភាព​ជាក់ស្តែងដែលជួយឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងរូងភ្នំដែលពោរពេញទៅដោយពន្លឺ និងព្រៃដ៏ធំ។ ដោយគ្រាន់តែប្រើកុំព្យូទ័រឬស្មាតហ្វូន អ្នកណាក៏អាចប្រទះឃើញនូវរូបភាពនៃទេសភាពយ៉ាងច្បាស់លាស់ និងអាចគយគុននូវទេសភាព ភូមិសាស្ត្រ ពពួកសត្វ និងអំបូររុក្ខជាតិដ៏សម្បូរបែបនៅក្នុងរូងភ្នំ ជាមួយនឹងសូរសំឡេងស្របនឹងទេសភាពនីមួយៗ។ រូបភាពអំពីរូងភ្នំ Son Doong គឺមានប្រភពដើមពីគម្រោងរបស់ National Geographic ដើម្បីអភិរក្សរូងភ្នំជាទម្រង់ឌីជីថល។ បន្ទាប់មក សមិទ្ធិផលនេះត្រូវបានប្រើក្នុងគោលបំណងផ្សព្វផ្សាយពីទេសចរណ៍៕

បកប្រែដោយ Huyen Trang