leftcenterrightdel
 

SCMP

នៅក្នុងអត្ថបទមួយដែលលើកឡើងអំពីគោលដៅថ្មីចំនួន ៥ សម្រាប់ភ្ញៀវទេសចរបរទេស នៅពេលមកលេងប្រទេសវៀតណាម នៅឆ្នាំ ២០២០ អ្នកយកព័ត៌មាន SCMP ដែលជាកាសែតមួយរបស់ហុងកុង បានលើកឡើងថា ទីក្រុង Quy Nhon គឺជាជម្រើសគួរឱ្យចាប់អារម្មណ៍ ។

leftcenterrightdel
 

យោងតាមអត្ថបទនេះ ទីក្រុង Quy Nhon មានអាហារសមុទ្រដែលមានតំលៃថោកនិងឆ្ងាញ់ ហើយឆ្នេរសមុទ្រនៅទីនេះគឺជាកន្លែងដ៏ល្អសម្រាប់ទទួលទានអាហារ និងសម្រាកលំហែកាយ។

leftcenterrightdel
 

Culture Trip

នៅឆ្នាំ ២០១៩ Culture Trip ដែលជាកាសែតទេសចរណ៍របស់អង់គ្លេស ក៏បានជ្រើសរើសទីក្រុង Quy Nhon ជាកន្លែងបោះជំរំល្អបំផុតមួយនៅវៀតណាម។ ជាពិសេសតំបន់ដើរកំសាន្ត Trung Luong និង Cu Lao Xanh គឺជាជំរើសលេចធ្លោចំនួនពីរ។

leftcenterrightdel
 

The Guardian

ចាប់តាំងពីឆ្នាំ ២០១៧ មក The Guardian ដែលជាកាសែតមួយរបស់អង់គ្លេស បានជ្រើសរើសទីក្រុង Quy Nhon ជាគោលដៅមួយក្នុងចំណោមគោលដៅចំនួន ១០ សម្រាប់ឈប់សម្រាកលំហែកាយក្នុងរដូវរងារ។

leftcenterrightdel
 

យោងតាមអ្នកកាសែត Michael Tatarski ទីក្រុង Quy Nhon មានលំហរដ៏ស្ងប់ស្ងាត់ បរិយាកាសដ៏ល្អ ហើយមានពន្លឺព្រះអាទិត្យ និងឆ្នេរសមុទ្រពណ៌ខៀវស្រងាត់ដែលជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែកាយនៅរដូវរងារ៕

បកប្រែដោយ Huyen Trang