សិស្សទាំង ៦ នាក់នេះ សុទ្ធតែសិក្សានៅវិទ្យាល័យហាណូយ-អាំស្ទែរដាំ។

អូឡាំពិកវិទ្យាសាស្ត្រយុវជនអន្តរជាតិឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ នៅសហព័ន្ធរុស្ស៊ី ដោយមានការចូលរួមពីអ្នកចូលរួមចំនួន ១២២ នាក់ មកពី ២៤ ប្រទេស និងតំបន់ដែនដី។ នេះគឺជាការប្រកួតមានកិត្យានុភាពសម្រាប់សិស្សអាយុក្រោម ១៥ឆ្នាំ ដែលរៀបចំប្តូរវេនដោយក្រសួងអប់រំ និងបណ្តុះបណ្តាលនៃប្រទេសនានាជុំវិញពិភពលោក។

leftcenterrightdel
សិស្សនៃទីក្រុងហាណូយទាំង ៦ នាក់ បាន​ឈ្នះមេដាយក្នុងអូឡាំពិកវិទ្យាសាស្ត្រយុវជនអន្តរជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មន្ទីរអប់រំ និងបណ្តុះបណ្តាលនៃទីក្រុងហាណូយ ត្រូវបានក្រសួងអប់រំ និងបណ្តុះបណ្តាល និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ប្រគល់ភារកិច្ចឲ្យជ្រើសរើស និងបង្កើតក្រុមសិស្ស ដើម្បីចូលរួមក្នុងការប្រកួត ហើយពួកគេទាំងអស់សម្រេចបានលទ្ធផលល្អប្រសើរ ដែលរួមចំណែកដល់ការបញ្ជាក់ពីគុណភាព និងកិត្យានុភាពនៃការអប់រំរបស់វៀតណាមជាមួយបណ្តាប្រទេស៕

បកប្រែដោយ Duy Hoan