សិក្ខាសាលាអន្តរជាតិលើកទី១៥ ស្តីពីការតភ្ជាប់ជាមួយវៀតណាម នឹងប្រព្រឹត្តនាខែធ្នូខាងមុខ
កប.អនឡាញ - សិក្ខាសាលាអន្តរជាតិលើកទី១៥ ស្តីពីការតភ្ជាប់ជាមួយវៀតណាម - "Engaging with Vietnam" ផ្តោតលើប្រធានបទទាក់ទងនឹងវៀតណាម រួមទាំងវិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រ សិល្បៈ ឧស្សាហកម្មច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងបេតិកភណ្ឌវប្បធម៌។ សិក្ខាសាលានេះបង្កើនការតភ្ជាប់រវាងអ្នកប្រាជ្ញជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍នេះត្រូវបានគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ។ នៅឆ្នាំ២០២៥ សិក្ខាសាលាអន្តរជាតិលើកទី១៥ ស្តីពីការតភ្ជាប់ជាមួយវៀតណាម - "Engaging with Vietnam" នឹងមានប្រធានបទ៖ "ការបង្កើតចំណេះដឹង ឧស្សាហកម្មច្នៃប្រឌិត ការអប់រំ និងយុគសម័យ AI៖ ក្រឡេកមើលទៅក្រោយ និងឆ្ពោះទៅមុខ"។
    |
 |
|
សិក្ខាសាលាអន្តរជាតិលើកទី១៥ ស្តីពីការតភ្ជាប់ជាមួយវៀតណាម - " Engaging with Vietnam" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ (រូបថត៖ nhandan.vn) |
សិក្ខាសាលានេះមានគោលបំណងបង្កើនការសន្ទនាសិក្សាជុំវិញប្រធានបទនៃចំណេះដឹង ការអប់រំ វប្បធម៌ បច្ចេកវិទ្យា ភាពច្នៃប្រឌិត និងការអភិវឌ្ឍនៅក្នុងបរិបទនៃការតភ្ជាប់វៀតណាមជាមួយពិភពលោក។
ព្រមទាំង ព្រឹត្តិកាណ៍បើកវិធីសាស្រ្តថ្មីៗក្នុងការបង្កើត និងចែករំលែកចំណេះដឹងអំពីវៀតណាម ក្នុងវិស័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ វិស័យសិល្បៈ ឧស្សាហកម្មច្នៃប្រឌិត ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងអំឡុងពេល ៤ ថ្ងៃ សិក្ខាសាលានេះត្រូវបានគេរំពឹងថានឹងទទួលប្រតិភូជាតិ និងអន្តរជាតិជាង ៣០០ នាក់ ដែលចូលរួមវគ្គពេញអង្គជិត ១០ ជាមួយការបង្ហាញសៀវភៅនិងអ្នកនិពន្ធ សកម្មភាពសិក្សា វប្បធម៌ និងសិល្បៈជាច្រើនដែលវិលជុំវិញប្រធានបទឆ្នាំនេះ៕
បកប្រែដោយ Thuy Anh