សិក្ខាសាលានេះបានធ្វើឡើងនៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ (ហាណូយ) និងមហាវិទ្យាល័យនាវាចរណ៍ (ទីក្រុង Hai Phong)។ ព្រឹត្តិការណ៍នេះបង្ហាញពីការអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យអប់រំរវាងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការអប់រំអន្តរជាតិ (CIED) និងខេត្ត Chungcheongbuk ដើម្បីគាំទ្រដល់មាតាបិតាសិស្ស និងសិស្សវៀតណាមក្នុងការស្វែងយល់អំពីវប្បធម៌ និងព័ត៌មានអំពីការសិក្សានៅខេត្ត Chungcheongbuk ទទួលយោបល់ដោយផ្ទាល់ពីតំណាងសាលា ក៏ដូចជាជំរុញការតភ្ជាប់វិស័យអប់រំនៃប្រទេសទាំងពីរ។

leftcenterrightdel
មហាវិទ្យាល័យវៀតណាមជាច្រើនមានមុខជំនាញភាសាកូរ៉េខាងត្បូង (រូបថត៖ Hutech)

ក្នុងឱកាសនេះ មាតាបិតាសិស្ស និងសិស្សវៀតណាមបានស្វែងយល់អំពីប្រទេស វប្បធម៌ និងប្រជាជនកូរ៉េខាងត្បូងនិយាយរួម និងខេត្ត Chungcheongbuk និយាយដោយឡែក ហើយជួបជុំ និងផ្លាស់ប្តូរជាមួយតំណាងនៃមហាវិទ្យាល័យចំនួន៥ មកពីខេត្ត Chungcheongbuk ដើម្បីស្វែងយល់អំពីលក្ខខណ្ឌចូលរៀន គោលនយោបាយអាហារូបករណ៍នៅសាលារៀន និងព័ត៌មានការងារក្រោយបញ្ចប់ការសិក្សានៅប្រទេសកូរ៉េខាងត្បូង។ល។

មហាវិទ្យាល័យទាំង៥ បានផ្តល់ព័ត៌មានលើមុខវិជ្ជាវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ ការថែទាំសុខភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភាសាកូរ៉េខាងត្បូង...៕

បកប្រែដោយ Thanh Cong