បើកវគ្គបណ្តុះបណ្តាលភាសាកូរ៉េខាងត្បូងដំបូងនៅទីក្រុង Dien Bien
កប.អនឡាញ - នារសៀលថ្ងៃទី ១៥ ខែឧសភា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Dien Bien បានសហការជាមួយការិយាល័យតំណាងអប់រំកូរ៉េខាងត្បូងនៅបរទេសប្រចាំវៀតណាម របស់ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានបើកវគ្គបណ្តុះបណ្តាលភាសាកូរ៉េខាងត្បូងសម្រាប់កម្មាភិបាល និយោជិក និងប្រជាជនចំនួន ១២០ នាក់នៅទីក្រុង Dien Bien Phu វៀតណាម។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល ទទួលបានអាហារូបករណ៍ ដោយមិនយកថ្លៃសិក្សា។ គ្រូបង្រៀនគឺជាជនជាតិកូរ៉េខាងត្បូង ដែលកំពុងបង្រៀននៅសកលវិទ្យាល័យហាណូយ។ វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ពេលបញ្ចប់វគ្គដោយផ្ទាល់និងតាមអ៊ីនធឺណិតចំនួន ៣០ ពេល។
    |
 |
តំណាងថ្នាក់ដឹកនាំការិយាល័យអប់រំកូរ៉េខាងត្បូងនៅបរទេសប្រចាំវៀតណាម ថ្លែងក្នុងពីធីបើក |
នេះជាវគ្គបណ្តុះបណ្តាលភាសាកូរ៉េខាងត្បូងដំបូងដែលត្រូវបានរៀបចំនៅខេត្ត Dien Bien ដើម្បីបំពេញតម្រូវការលើកកំពស់ជំនាញភាសាបរទេសសម្រាប់កម្មាភិបាល និយោជិក និងប្រជាជននៅមូលដ្ឋាន។ តាមរយៈនោះ រួមចំណែកក្នុងការបម្រើតម្រូវការការងារ និងជាឱកាសផ្លាស់ប្តូរ សិក្សាសម្រាប់កម្មាភិបាល និងនិយោជិក តម្រូវការស្វែងយល់ និងសិក្សា ការទៅធ្វើការនៅកូរ៉េខាងត្បូង។
ម៉្យាងវិញទៀត ថ្នាក់បណ្តុះបណ្តាលក៏រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកូរ៉េខាងត្បូងនិយាយរួម និងរវាងខេត្ត Dien Bien និងកូរ៉េខាងត្បូងនិយាយដោយឡែក។ ទន្ទឹមនឹងនោះ ដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការជួយកម្មករ-និសិ្សត Dien Bien ទៅសិក្សា និងធ្វើការនៅកូរ៉េខាងត្បូង៕
បកប្រែដោយ Thuy Anh