នេះគឺជាសកម្មភាពមួយស្ថិតក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងអប់រំ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាខ្ពស់សម្រាប់យុវជនជំនាន់ក្រោយវៀតណាមរវាង Samsung វៀតណាម និង NIC ដែលបានចុះហត្ថលេខាកាល​ពីខែតុលា ឆ្នាំ ២០២៣ ដើម្បីជំរុញធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ធ្វើឱ្យវៀតណាមក្លាយជាគោលដៅនៃនវានុវត្ដន៍ក្នុងតំបន់និងពិភពលោក។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីបើកកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា - Samsung Innovation Campus (SIC) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

នេះក៏ជាកិច្ចសហប្រតិបត្តិការលើកដំបូងរវាងសាជីវកម្ម Samsung នៅវៀតណាម និងមជ្ឈមណ្ឌលជាតិនវានុវត្ដន៍ (NIC) ដើម្បីសម្រេចបាននូវគោលដៅបណ្តុះបណ្តាលវិស្វករផ្នែក semiconductor ចំនួន ៥០,០០០ នាក់នៅឆ្នាំ ២០៣០ របស់​វៀតណាម។ Samsung វៀតណាមនឹងសម្របសម្រួលជាមួយ NIC បើកថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាខ្ពស់ចំនួន ៦ ដោយមាននិស្សិតប្រហែល ២០០ នាក់នៅ NIC ក្នុងឆ្នាំនេះ។

ថ្លែងក្នុងពិធី លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Samsung ក្នុងការរួមដៃជាមួយក្រសួងផែនការ និងវិនិយោគ និងមជ្ឈមណ្ឌលជាតិនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធអភិវឌ្ឍលទ្ធភាពនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់សម្រាប់យុវជនជំនាន់ក្រោយវៀតណាម។

leftcenterrightdel
លោកស្រី Nguyen Thi Bich Ngoc ថ្លែងក្នុងពិធី

តាមនោះ ក្នុងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យាឆ្នាំ ២០២៣-២០២៤ នៅ NIC សាជីវកម្ម Samsung វៀតណាមនឹងសម្របសម្រួលជាមួយ NIC បើកថ្នាក់បណ្តុះបណ្តាលចំនួន ២ ស្តីពីបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) និងវគ្គបណ្តុះបណ្តាលចំនួន ២ ស្ដីពីអ៊ីនធឺណិតនៃវត្ថុ - IoT) និងវគ្គបណ្តុះបណ្តាលចំនួន ២ ស្តីពីទិន្នន័យធំ (Big Data) សម្រាប់និស្សិតប្រហែល ២០០ នាក់ មកពីមហាវិទ្យាល័យមួយចំនួនជាសមាជិកនៃសាកលវិទ្យាល័យជាតិហាណូយ និងសាកលវិទ្យាល័យ FPT។

វគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ ២០២៤ នៅថ្នាក់រៀន SIC Lab នៅ NIC។

leftcenterrightdel
និស្សិតចូលរួមកម្មវិធីបណ្តុះបណ្តាល

ជាពិសេស និស្សិតដែលចូលរួមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យានៅ NIC ក៏នឹងទទួលបានការបណ្តុះបណ្តាលភាសាកូរ៉េខាងត្បូងដោយឥតគិតថ្លៃផងដែរ។ និស្សិតដែលមានស្នាដៃល្អបន្ទាប់ពីចូលរួមកម្មវិធីនឹងមានឱកាសទៅកម្មសិក្សានិងធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់សាជីវកម្ម Samsung នៅវៀត​ណាម​...៕

បកប្រែដោយ Pham Diep