បច្ចុប្បន្ននេះ ការបង្រៀន និងការផ្សព្វផ្សាយភាសាព័រទុយហ្គាល់នៅវៀតណាមនៅតែមានកម្រិតនៅឡើយ។ ឧបសគ្គភាសាបានរារាំងទំនាក់ទំនងសន្តិភាព មិត្តភាព សាមគ្គីភាព ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម ជាមួយប្រេស៊ីល និងដៃគូសំខាន់មួយចំនួនរបស់វៀតណាមនៅអាមេរិកឡាទីន។ សមាគមមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ប្រេស៊ីល បានដឹកនាំការបង្កើតវចនានុក្រមព័រទុយហ្គាល់-វៀតណាម ដើម្បីរួមចំណែកបង្កើនការផ្លាស់ប្តូរ និងការយល់ដឹងអំពីនយោបាយ សេដ្ឋកិច្ច និងវប្បធម៌រវាងវៀតណាម និងប្រេស៊ីលនិយាយដោយឡែក និងបណ្តាប្រទេសនិយាយភាសាព័រទុយហ្គាល់និយាយរួម។

leftcenterrightdel
វចនានុក្រមព័រទុយហ្គាល់-វៀតណាមត្រូវបានបង្ហាញនៅក្នុងពិធី

ថ្លែងមតិក្នុងពិធី លោក Nguyen Van Lang ប្រធានសមាគមមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ប្រេស៊ីល បានបញ្ជាក់ថា វចនានុក្រមនេះគឺជាផលិតផលនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រេស៊ីល។ លោកសង្ឃឹមថា វចនានុក្រមនេះនឹងក្លាយជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ការបង្រៀន និងរួមចំណែកផ្សព្វផ្សាយវប្បធម៌នៃបណ្ដាប្រទេសដែលនិយាយភាសាព័រទុយហ្គាល់និយាយរួម វប្បធម៌ព័រទុយហ្គាល់ និងប្រេស៊ីលនិយាយដោយឡែកនៅវៀតណាម៕

បកប្រែដោយ Thuy Anh