សិស្សវៀតណាមទទួលបានរង្វាន់លេខ៣ ក្នុងការប្រកួតសរសេរសំបុត្រអន្តរជាតិ UPU
កប.អនឡាញ - ការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល (UPU) បានប្រកាសថា សិស្ស Dao Khuong Duy សិស្សថ្នាក់ទី ៧/១ អនុវិទ្យាល័យ Huynh Tan Phat ស្រុក Binh Dai ខេត្ត Ben Tre បានឈ្នះរង្វាន់លេខ ១ ក្នុងការប្រកួតសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥២ របស់វៀតណាម ឆ្នាំ២០២៣ បានឈ្នះរង្វាន់លេខ៣ ក្នុងការប្រកួតអន្តរជាតិ។
ពិធីប្រកាស និងប្រគល់រង្វាន់នៃការប្រកួតអន្តរជាតិនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងរដ្ឋធានី Riyadh (ប្រទេសអារ៉ាប៊ីសាអូឌីត)។ សិស្សដែលឈ្នះរង្វាន់លេខ១ លេខ២ និងលេខ៣ នៃការប្រកួត នឹងទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទទួលរង្វាន់។
គួររំលឹកថា ការប្រកួតសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៥២ ក្នុងឆ្នាំ ២០២៣ ក្រោមមូលបទ៖ "ស្រមៃថាអ្នកគឺជាវីរបុរសដែលមានបេសកកម្មដើម្បីធ្វើឱ្យផ្លូវទាំងអស់នៅលើពិភពលោកមានសុវត្ថិភាពជាងមុនសម្រាប់កុមារ។ ចូរ"សរសេរសំបុត្រទៅនរណាម្នាក់ឱ្យនិយាយអំពីកម្លាំងដ៏អស្ចារ្យដែលជួយអ្នកឱ្យបំពេញបេសកកម្មរបស់អ្នក" នៅក្នុងប្រទេសវៀតណាម បានទាក់ទាញអ្នកចូលរួមជាង ១.៥ លាននាក់។
បកប្រែដោយ Duy Hoan