ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ STEAM for Vietnam និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំវៀតណាម មជ្ឈមណ្ឌលអាមេរិក (ក្រោមឱវាទស្ថានទូតអាមេរិកប្រចាំវៀតណាម) និងសាកលវិទ្យាល័យ Phenikaa វៀតណាម។

leftcenterrightdel
ប្រតិភូចូលរួមពិធី

ពិធីបុណ្យ STEAM (ការអប់រំតាមបែបរួមបញ្ចូលមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែសីហា រួមទាំងកិច្ចពិភាក្សា សិក្ខាសាលា កិច្ចសន្ទនាក្រោមការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិ។ល។ ពិធីបុណ្យនេះគឺជាការខិតខំប្រឹងប្រែងរបស់ភាគីទាំងឡាយក្នុងការលើកទឹកចិត្តដល់ការអប់រំ STEAM ស្របតាមស្តង់ដារអន្តរជាតិសម្រាប់កុមារវៀតណាម៕

បកប្រែដោយ Thuy Anh