leftcenterrightdel
លោក Troels Jakobsen ទីប្រឹក្សាពាណិជ្ជកម្ម ស្ថានទូតដាណឺម៉ាកប្រចាំវៀតណាម អញ្ជើញ​ចូល​ពិធី

នៅប្រទេសវៀតណាម ការប្រកួត Robotacon WRO 2023 បានទាក់ទាញបេក្ខជនជាង ១២០០ នាក់ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៣៣០ ក្នុងខេត្ត-ក្រុងចំនួន ១៨ នៅទូទាំងប្រទេស។ ការប្រកួត​ឆ្នាំនេះមិនត្រឹមតែមានការកើនឡើងយ៉ាងឆាប់រហ័សអំពីបរិមាណប៉ុណ្ណោះទេ ប៉ុន្តែគុណភាពនៃក្រុមប្រកួតក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ជាមួយនឹងប្រធានបទ "ការតភ្ជាប់ពិភពលោក" ការប្រកួតនេះបាននាំមកនូវប្រធានបទសង្គមជាក់ស្តែងជាច្រើន ជំរុញការស្វែងយល់ប្រកបដោយភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស ដែល​ដាក់ចេញដំណោះស្រាយនានាក្នុងការភ្ជាប់ទំនាក់ទំនងមនុស្ស ពាណិជ្ជកម្ម ព័ត៌មាន។ ប្រធានបទផ្តោតលើបញ្ហាដែលមានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ដូចជា៖ ការអភិរក្សផ្កាថ្ម និងសត្វក្នុងសមុទ្រ ការជួសជុលខ្សែកាបក្រោមបាតសមុទ្រ ការជួសជុលបន្ទះស្រូបពន្លឺព្រះអាទិត្យនៅឯនាយសមុទ្រ និងស្វ័យប្រវត្តិកម្ម...

leftcenterrightdel
ក្រុម HSRL - B3 01 ឈ្នះជើងឯកនៃពូល ៣ - ROBO MISSION - SENIOR 

បេក្ខជនបានចូលរួមប្រកួតនៅកីឡាដ្ឋាននៃសាកលវិទ្យាល័យ Phenikaa (ហាណូយ) ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ និងទទួល​សិទ្ធិតំណាងឱ្យប្រទេសវៀតណាមចូល​រួម​វគ្គផ្តាច់ព្រ័ត្រពិភពលោក។ ពិធីប្រគល់រង្វាន់បានជ្រើសរើសក្រុមចំនួន ១៤ (ក្រុមដែលបានឈ្នះជើងឯក ក្រុមជាប់ចំណាត់ថ្នាក់ទីមួយ ទីពីរ និងទីបី) ដើម្បីឈានទៅជុំពិភពលោកនៅសាធារណរដ្ឋប៉ាណាម៉ា និងខែវិច្ឆិកាខាងមុខនេះ៕

បកប្រែដោយ Duy Hoan