វគ្គបណ្ដុះបណ្ដាលការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនជនជាតិវៀតណាមនៅបរទេស
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ ពិធីបើកវគ្គបណ្ដុះបណ្ដាលការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនជនជាតិវៀតណាមនៅបរទេសឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
នេះជាកម្មវិធីដែលរៀបចំឡើងដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស ក្រសួងការបរទេស និងនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ និងបណ្តុះបណ្តាល។
|
|
ប្រតិភូចូលរួមពិធីបើកវគ្គ |
ក្នុងរយៈពេលពីរសប្តាហ៍ គ្រូបង្រៀនជនជាតិវៀតណាមជាង ៦០ នាក់ដែលត្រឡប់មកពីប្រទេស និងដែនដីចំនួន ១៧ នឹងចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងបានបំពាក់ជំនាញគរុកោសល្យ ដើម្បីបង្កើនគុណភាពក្នុងការបង្រៀនភាសាវៀតណាម។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងឡាយមានឱកាសជួបសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៍ បង្កើតបណ្តាញអ្នកស្រលាញ់ភាសាវៀតណាម បង្រៀនភាសាវៀតណាមជុំវិញពិភពលោក បន្តផ្សព្វផ្សាយតំលៃវប្បធ៌មសម្រាប់សហគមន៍ជនជាតិវៀតណាមនៅបរទេស។
វគ្គបណ្ដុះបណ្ដាលការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅក្រៅប្រទេសបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៣ រហូតមកដល់ពេលនេះបានទាក់ទាញការចូលរួមពីគ្រូបង្រៀនជនជាតិវៀតណាមនៅបរទេសជាង ៨០០ នាក់។
បកប្រែដោយ Duy Hoan