IOM ជួយគាំទ្រវៀតណាមក្នុងការលើកកម្ពស់សមត្ថភាពបណ្តុះបណ្តាលវិជ្ជាជីវៈ
កប.អនឡាញ - នាថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ គណៈប្រតិភូអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំវៀតណាម សហការជាមួយអគ្គនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម) បានរៀបចំសិក្ខាសាលាស្តីពីការ“អភិវឌ្ឍជំនាញឌីជីថលសម្រាប់ពលករក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទីបួន”។
សិក្ខាសាលានេះស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង “ជួយគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងបរិវត្តកម្មឌីជីថលសម្រាប់ពលករតាមរយៈការបង្កើនបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលអនុវត្តចាប់ពីឆ្នាំ ២០២១ ដោយផ្តោតលើការឆ្លើយតបនឹងតម្រូវការសម្រាប់ជំនាញរបស់កម្លាំងពលករនាបច្ចុប្បន្ន ព្រមទាំង ពង្រីកសក្តានុពលនៃការបណ្ដុះបណ្ដាលអនឡាញសម្រាប់គ្រូបង្រៀន និស្សិត កម្មករ និងអ្នក តាក់តែងគោលនយោបាយស្តីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ គម្រោងនេះផ្តោតលើការជួយដល់គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមណ្ឌលឧស្សាហកម្មក្នុងខេត្តចំនួន ៤ គឺខេត្ត Thai Nguyen ខេត្ត Quang Nam ខេត្ត Dong Nai និងខេត្ត Binh Duong៕
បកប្រែដោយ Thuy Anh