leftcenterrightdel
សិស្សពីរនាក់គឺប្អូនស្រី Nguyen Thi Mai Anh និងប្អូនប្រុស Nguyen Binh Giang (រូបថត៖ vietnamnet.vn)

គម្រោងនេះត្រូវបានគេហៅថា "ផលប្រយោជន៍ឱសថសាស្ត្រលើប្រព័ន្ធសរសៃប្រសាទកណ្តាលនៃប្រេងលើផ្លែឈើ និងស្លឹក" របស់​សិស្សពីរនាក់គឺ Nguyen Thi Mai Anh និង Nguyen Binh Giang (សាលាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ នៃសាកលវិទ្យាល័យជាតិហាណូយ)។

ការប្រកួតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឆ្នាំនេះមាន ៦១ ប្រទេស និងតំបន់ដែលមានគម្រោងចំនួន ១,៣០២ របស់សិស្សចូលរួមចំនួន ១,៦០០ នាក់។ វៀតណាមមានគម្រោងចំនួន ៧ ចូលរួមប្រកួត ហើយជាប្រទេសមួយក្នុងចំណោម ៣៣ ប្រទេស និងតំបន់ដែនដីដែលមានគម្រោងឈ្នះរង្វាន់ជាផ្លូវការ។ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានឲ្យដឹងថា គម្រោងចំនួន ៧ ដែលចូលរួមក្នុងការប្រកួតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិក្នុងឆ្នាំនេះ ត្រូវបានជ្រើសរើសចេញពីគម្រោងចំនួន ១៤៣ ដែលចូលរួមក្នុងការប្រកួតថ្នាក់ជាតិសម្រាប់សិស្សវិទ្យាល័យក្នុងឆ្នាំសិក្សា ២០២២-២០២៣៕

បកប្រែដោយ Pham Diep