ប្រឈមមុខនឹងធាតុពិតជាក់ស្តែងនោះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាស្រុក Than Uyen (បញ្ជាការដ្ឋានយោធាខេត្ត Lai Chau) បានកសាងផែនការ និងបញ្ជាឲ្យកម្មាភិបាលរៀបចំការផ្សព្វផ្សាយ និងជួយប្រជាជនលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល និងអនុវត្តរបៀបរស់នៅថ្មី។

ចាប់ពីដើមឆ្នាំ២០២២ មក តាមរយៈទូរស័ព្ទ និងបណ្តាញសង្គម ដោយស្តាប់ទៅការញុះញង់របស់ជនខិលខូចមួយចំនួន គ្រួសាររបស់លោកស្រី Mua Thi Dua នៅភូមិ Nam Pat ឃុំ Ta Mung បានរុះរើអាសនៈដូនតា ហើយទន្ទឹមនឹងនោះ មានការរស់នៅបិទជិត និងមិនជួបសំណេះសំណាលជាមួយអ្នកភូមិនោះឡើយ។ សូម្បីតែ លោកស្រី Dua មិនចូលរួមការប្រជុំរបស់សមាគមនិងអង្គការមហាជនទៀតទេ។ ដោយទទួលបានព័ត៌មានពីមេភូមិ Nam Pat និងអាជ្ញាធរមូលដ្ឋាន បញ្ជាការដ្ឋានយោធាស្រុក Than Uyen បានបញ្ជូនក្រុមការងារចុះឃុំ Ta Mung ដើម្បីក្តាប់សភាពការណ៍ និងទៅដល់ក្រុមគ្រួសាររបស់លោកស្រី Dua ដើម្បីស្វែងរកហេតុការណ៍។ បន្ទាប់ពីការវិភាគ និងពន្យល់របស់កងទ័ព និងកម្មាភិបាលឃុំ លោកស្រី Dua បានយល់ ហើយមិនជួបជាមួយជនខិលខូច និងបានធ្វើអាសនៈដូនតាឡើងវិញនៅថ្ងៃដដែលនោះ។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាស្រុក Than Uyen ទៅសុខទុក្ខ និងចលនាប្រជាជនឃុំ Ta Mung អំពីការអនុវត្តរបៀបរស់នៅតាមវប្បធម៌ថ្មី

បើតាមលោក Vang A Mang លេខាគណៈកម្មាធិការបក្សឃុំ Ta Mung អត្រាក្រួសារក្រីក្ររបស់ឃុំមានចំនួន ៣៩% ជីវភាពរស់នៅរបស់គ្រួសារជាច្រើននៅតែជួបការលំបាក។ នៅតាមភូមិមួយចំនួនក្នុងឃុំ ប្រជាជនអនុវត្តមិនបានល្អនូវរបៀបរស់នៅតាមវប្បធម៌ថ្មី និងសកម្មភាពខ្លះនៅតែដើរថយក្រោយ ធ្វើតាមទំនៀមទម្លាប់ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែនាពេលកន្លងមកនេះ ដោយទទួលបានការជួយគាំទ្រពីកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក Than Uyen ជនរួមជាតិបាននិងកំពុងលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិលបន្តិចម្តងៗ។

ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោកវរសេនីយ៍ទោ Nguyen Duc Thanh ប្រធាននយោបាយបញ្ជាការដ្ឋានយោធាស្រុក Than Uyen បានឲ្យដឹងថា ដោយយល់ដឹងអំពីអត្ថន័យ និងសារៈសំខាន់នៃការងារចលនាមហាជន នាពេលកន្លងមក គណៈកម្មាធិការបក្ស និងមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាស្រុក បានបញ្ជាឲ្យស្ថាប័ននយោបាយដើម្បីកសាងផែនការចលនាមហាជននៅក្នុងតំបន់សំខាន់ៗនិងមានភាពស្មុគស្មាញ បង្កើតក្រុមការងារជំនាញ ដើម្បីត្រៀមខ្លួនច្បាមជាប់មូលដ្ឋាន និងស្ថានភាពនៃប្រជាជន។ ទន្ទឹមនឹងនោះ អង្គភាពបានផ្តោតសំខាន់លើការផ្សព្វផ្សាយ និងកៀរគរប្រជាជនឲ្យអនុវត្តរបៀបរស់នៅតាមវប្បធម៌ថ្មី  លុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិលជាជំហានៗ។ តាមរយៈសកម្មភាពទាំងនោះ រូបភាពកងទ័ពលោកអ៊ំ ហូ កាន់តែស្អាតនៅក្នុងបេះដូងរបស់ប្រជាជននៅមូលដ្ឋាន៕

បកប្រែដោយ Thuy Anh