នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាពដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយទស្សនាវដ្ដី Chief Learning Officer នៃសម្ព័ន្ធក្រុមហ៊ុន Human Capital ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ដើម្បីលើកដម្កើងអង្គភាពដ៏ល្អក្នុងវិស័យបណ្តុះបណ្តាល និងអភិវឌ្ឍន៍។ ក្នុងចំណោមអង្គភាពល្បីៗចូលរួមជាង២០០ គឺមានអង្គភាពជាង ៥០ ត្រូវបានជ្រើសរើសនៅវគ្គផ្តាច់ព្រ័ត្រ។

leftcenterrightdel
វិទ្យាស្ថាន Viettel Academy ទទួលពានរង្វាន់ពី US LearningElite Award 2022

ពានរង្វាន់ដ៏មានអត្ថន័យនេះជួយវិទ្យាស្ថាន Viettel Academy ពិនិត្យវិធានការបណ្តុះបណ្តាលស្របតាមស្តង់ដារពិភពលោក ផ្សព្វផ្សាយសកម្មភាពបណ្តុះបណ្តាលដល់អង្គភាពអាជីវកម្ម និងដៃគូរបស់ Viettel ក្នុងប្រទេសនិងលើពិភពលោក ហើយចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍផលិតកម្មនិងការធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន៕

បកប្រែដោយ Thuy Anh