leftcenterrightdel
សាលារៀននៅប្រទេសសិង្ហបុរី (រូបថត៖ vnanet.vn)

 

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ាឡេស៊ី បានឲ្យដឹងថា កិច្ចប្រជុំលើកទី ៥០ នៃអង្គការអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៧ ខែកក្កដា នៅតំបន់ Bandar Sunway នៃរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី លោក Maszlee Malik។ កិច្ចប្រជុំនេះមានការចូលរួមពីបណ្ដារដ្ឋមន្រ្តីក្រសួងអប់រំ និងថ្នាក់ដឹកនាំរដ្ឋាភិបាល មកពីបណ្ដាប្រទេសជាសមាជិក SEAMEO ចំនួន ១១ និងបណ្ដាប្រទេសជាសមាជិកនៃសាខានិងមជ្ឈមណ្ឌល SEAMEO ក៏ដូចជាដៃគូយុទ្ធសាស្រ្តទៀតផង។

កិច្ចប្រជុំនេះបានពិភាក្សាលើទិសដៅយុទ្ធសាស្ត្រដោយផ្អែកលើវិស័យអាទិភាពទាំងប្រាំពីររបស់ SEAMEO ដើម្បីសមស្របជា​មួយ​ទស្សនៈនិងបញ្ហាអប់រំអន្ដរជាតិ ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំនេះក៏ពិភាក្សាលើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យអប់រំរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងបណ្តាប្រទេសនៅក្រៅតំបន់។  រដ្ឋមន្រ្តីអប់រំទាំងអស់នឹងពិភាក្សាពីការបង្កើតអាទិភាពសម្រាប់ SEAMEO បន្ទាប់ពីឆ្នាំ ២០២០ និងអនុម័តលើផែនការយុទ្ធសាស្ត្រ SEAMEO សម្រាប់ដំណាក់កាល ២០២១ - ២០៣០។

គួររំលឹកថា SEAMEO មានទីស្នាក់ការនៅទីក្រុងបាងកក ប្រទេសថៃ និងត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ១៩៦៥ គឺជាអង្គការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៅអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Pham Diep