នារសៀលថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម បានទទួលជួបគណៈប្រតិភូ នៃគណៈកម្មាធិការកំណែទម្រង់អប់រំ លើកទីពីរ នៃរដ្ឋសភាហ្វីលីពីន (EDCOM 2) ដឹកនាំដោយលោកលោក Sherwin T. Gatchalian សមាជិកព្រឹទ្ធសភា សហប្រធាន EDCOM 2 និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាស្តីពីអប់រំទូទៅ។

leftcenterrightdel
លោក Nguyen Duc Hai បានជួបជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការកំណែទម្រង់អប់រំលើកទី២ នៃរដ្ឋសភាហ្វីលីពីន (EDCOM 2) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ រូបថត៖ quochoi.vn

ថ្លែងមតិក្នុងពិធីទទួល លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អំពីដំណើរការកំណែទម្រង់ប្រព័ន្ធអប់រំវៀតណាម គាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ដោយបន្តលើកកំពស់គុណភាពអប់រំជាដោយឡែក និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គម នៃប្រទេសទាំងពីរនិយាយរួម។

លោកអនុប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យគណៈកម្មាធិការកំណែទម្រង់អប់រំនៃរដ្ឋសភាហ្វីលីពីនបន្តជំរុញសកម្មភាពសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងស្ថាប័នជំនាញនៃរដ្ឋសភានៃប្រទេសទាំងពី  ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពសភា ជាពិសេសក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។

រីឯខ្លួនវិញ លោក Sherwin T. Gatchalian សង្ឃឹមថា ភាគីទាំងពីរនឹងបន្តផ្តល់អាទិភាពលើការជំរុញសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ ដើម្បីបង្កើនការយល់ដឹង និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ និងជាក់ស្តែង។

បកប្រែដោយ Thanh Cong