ការប្រកួតសិល្បៈវៀតណាម - ចិនលើកទី២ ប្រមូលផ្តុំនូវនិសិត្សដែលមានទេពកោសល្យសិល្បៈមកពីសាកលវិទ្យាល័យជិត ២០ នៅទីក្រុងហូជីមិញ ខេត្ត Dong Nai និងខេត្ត Binh Duong វៀតណាម។

leftcenterrightdel
ការសម្តែងមួយឈុតក្នុងការប្រកួតសិល្បៈវៀតណាម-ចិនលើកទីមួយ

លោកបណ្ឌិត Nhan Cam Tri សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីក្រុងហូជីមិញ ប្រធានគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ក្នុងឱកាសខួបលើកទី ៧៤ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន ការប្រកួតគឺជាឱកាសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់និសិត្ស ជាពិសេសនិសិត្សសិក្សាភាសាចិន។ ការប្រកួតនឹងបង្កើតចំណាប់អារម្មណ៍របស់យុវជនក្នុងវិស័យនិសិត្សភាសា និងវប្បធម៌វៀតណាម និងចិន។

ការប្រកួតសិល្បៈវៀតណាម-ចិនលើកទី២ នឹងប្រព្រឹត្តទៅជាពីរជុំ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា។ ក្នុងព្រឹត្តិការណ៍នេះ និសិត្សនៃសាលាទាំង២០ នឹងច្រៀងបទចម្រៀង រាំ សំដែងឧបករណ៍ភ្លេង តន្ត្រី សិល្បៈប្រពៃណី... វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់នៃការប្រកួត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែឧសភា៕

បកប្រែដោយ Thuy Anh