សិស្សដែលទទួលបានមេដាយប្រាក់គឺ Phan Quang Triet (ថ្នាក់ទី ១១ វិទ្យាល័យ Phan Boi Chau ខេត្ត Nghe An); សិស្សដែលឈ្នះមេដាយសំរឹទ្ធមាន៖ Nguyen Ngoc Phuong Anh (វិទ្យាល័យហាណូយ- Amsterdam ហាណូយ) Vu Anh Duy (វិទ្យាល័យឯកទេស Thai Binh ខេត្ត Thai Binh) Nguyen Cong Vinh (វិទ្យាល័យឯកទេស Bac Ninh ខេត្ត Bac Ninh)។

leftcenterrightdel
ក្រុមវៀតណាមដែលចូលរួមការប្រឡងអូឡាំពិករូបវិទ្យាអឺរ៉ុបឆ្នាំ ២០២៤ (រូបថត៖ dangcongsan.vn)

ការប្រឡងអូឡាំពិករូបវិទ្យាអឺរ៉ុបមានការចូលរួមពីសិស្សជាង ៤០០ នាក់មកពី ៥៥ ប្រទេស និងដែនដី។ នេះគឺរង្វាន់សម្រាប់សិស្សវិទ្យាល័យមកពីបណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួននៅក្រៅទ្វីប រួមទាំងវៀតណាមផងដែរ។ ប្រទេសនីមួយៗដែលចូលរួមការប្រឡងបានបញ្ជូននិស្សិត ៥ នាក់ដើម្បីចូលរួមការប្រឡងនេះ៕

បកប្រែដោយ Thuy Anh