ក្រុមជម្រើសជាតិវៀតណាមមានសិស្ស ៤ នាក់ចូលរួមការប្រឡង។ ជាលទ្ធផល សិស្សទាំង៤ ទទួលបានមេដាយចំនួន ៤ គ្រឿង រួមមាន៖ មេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង។ ជាមួយនឹងលទ្ធផលនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងដែនដីចំនួន៨៩ ដែលចូលរួមការប្រឡងនេះ។

leftcenterrightdel
ក្រុមវៀតណាមដែលចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២៤

ការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិលើកទី៥៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកក្កដា ដោយមានការចូលរួមពីបេក្ខជនចំនួន ៣២៧ នាក់មកពីប្រទេស និងដែនដីចំនួន៨៩។

ក្នុងតារាងមេដាយ ក្រុមវៀតណាម និងក្រុមអាមេរិកជាប់ចំណាត់ថ្នាក់លេខ២ ហើយប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១។ ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៤ ក្រុមវៀតណាមបានឈ្នះមេដាយ ២០ គ្រឿង ជាមួយបេក្ខជនចូលរួមចំនួន ២០ នាក់ ដែលក្នុងនោះ មេដាយមាសចំនួន ១៧ គ្រឿង និងមេដាយប្រាក់ចំនួន ៣ គ្រឿង។ ឆ្នាំនេះ ក្រុមវៀតណាមបន្តមានវត្តមាននៅក្នុងបញ្ជីប្រទេសទាំង៣ ដែលមានចំនួនមេដាយមាសច្រើនជាងគេ៕

បកប្រែដោយ Thuy Anh