ម៉ោងរៀនភាសា Mong របស់សិស្សនៅសាលាបឋមសិក្សាទីរួមខេត្ត Sa Pa ត្រូវរៀប​ចំជាប្រចាំចំនួន ២ ម៉ោងរៀនក្នុងមួយសប្តាហ៍។ នៅទីនេះ សិស្សបាន​រៀនអក្សារ​ជាមួយគ្រូជាជនជាតិ Mong នៅ Sa Pa ហើយបង្រៀនតាមកម្មវិធីបង្រៀនរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។

leftcenterrightdel
ម៉ោងរៀនភាសារ Mong នៅសាលាបឋមសិក្សា Ham Rong ទិរួម​ខេត្ត Sa Pa

ម៉ោងរៀននេះទទួលបានការចូលចិត្ត និងការទន្ទឹងរង់ចាំពីសិស្សានុសិស្ស ព្រោះថាក្រៅពីរៀនសរសេរ សិស្សក៏បានអានកំណាព្យ ឬរៀនបទចម្រៀងប្រជាប្រិយល្បីៗ ដែលបកប្រែជាភាសាជនជាតិរបស់ខ្លួន ហើយអ្វីដែលពិសេសនោះគឺសិស្សបានរៀនអំពីគំរូល្អជាជនជាតិ Mong ដែលទទួលបានជោគជ័យក្នុងជីវិត។ ប្អូនស្រី Hang Thi Dung ថ្នាក់ 5A1 សាលាបឋមសិក្សា Ham Rong ទីរួមខេត្ត Sa Pa ចែករំលែកថា៖ “យើងខ្ញុំរីករាយណាស់ដែលបានរៀនភាសាជនជាតិរបស់ខ្លួន។ ពេលរៀនចប់ យើងខ្ញុំនឹងបកប្រែជាភាសាវៀតណាម ដើម្បីឱ្យមានចំណេះដឹងបន្ថែម ហើយនឹងចែករំលែកជាមួយក្រុមគ្រួសារ ឪពុកម្តាយ និងបងប្អូនរបស់ខ្លូន ដើម្បីឲ្យគោរពសំឡេង និងសំណេររបស់ជនជាតិ Mong នៅ Sa Pa ។ អាស្រ័យលើនោះ ជួយយើងខ្ញុំឲ្យមានកម្លាំងចលករ ខិតខំប្រឹងប្រែងសិក្សា និងបន្តក្តីសុបិនរបស់ខ្លួន»។

leftcenterrightdel
សិស្សជនជាតិ Mong នៅក្រុង Sa Pa ស្លៀកសំលៀកបំពាក់ប្រពៃណីពេលទៅថ្នាក់រៀន

បច្ចុប្បន្ននៅសាលាបឋមសិក្សានៅទីរួមខេត្ត Sa Pa ដែលមានបង្រៀនភាសា Mong នោះ នៅសាលានីមួយៗនឹងមានគ្រូបង្រៀនភាសា Mong ជាអ្នកស្រុកដែលមានបរិញ្ញាបត្រគរុកោសល្យ ដើម្បីបង្រៀនភាសា Mong ជូនសិស្សជនជាតិ Mong។ មេរៀនត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយលោកគ្រូ អ្នកគ្រូ ក្នុងបំណងអភិរក្សវប្បធម៌ជាតិ បំពេញក្តីសុបិនអភិវឌ្ឍភូមិជនជាតិ Mong នាពេលអនាគត។ លោកគ្រូ Chau A Tau គ្រូបង្រៀននៅសាលាបឋមសិក្សា Ham Rong ទីរួមខេត្ត Sa Pa ឲ្យដឹងថា៖ «បច្ចុប្បន្ន អក្សរ Mong អន្តរជាតិ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅលើពិភពលោក ដូច្នេះ បើយើងជាជនជាតិ Mong តែអក្សរ Mong នៅវៀតណាមយើង យើងមិនរក្សានោះ វានឹងរលាយបាត់ទៅនាថ្ងៃអនាគត ដូច្នេះខ្ញុំខិតខំអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជួយក្មេងៗឱ្យចេះថែរក្សាឱ្យបានយូរអង្វែង។"

leftcenterrightdel
សិស្សានុសិស្សជនជាតិ Mong នៅទីរួម Sa Pa ចូលរួមការសម្តែងវប្បធម៌នៅពិធីបុណ្យវប្បធម៌ និងទេសចរណ៍ Sa Pa នៅទីក្រុងហាណូយ

ក្រៅពីផ្តោតលើការអប់រំពហុភាសាជូនសិស្ស សាលាបឋមសិក្សានៅក្រុង Sa Pa ក៏មានការរៀនបទចម្រៀងប្រពៃណី និងរបាំរបស់ជនជាតិ Mong ដោយអញ្ជើញសិប្បករមកសាលាដើម្បីបង្រៀនអំពីការធ្វើ Khen របស់ជនជាតិ Mong និងត្បាញក្រណាត់ចំនួនពីរដងក្នុងមួយខែ។ សិស្សជនជាតិ Mong នឹងស្លៀកសំលៀកបំពាក់ប្រពៃណីជនជាតិ Mong ចំនួន ២ ដងក្នុងមួយសប្តាហ៍ ដើម្បីបង្កើតបរិយាកាសសិក្សាដែលផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌ជាតិ ជួយសិស្សានុសិស្សឱ្យចេះស្រឡាញ់ គោរពប្រពៃណី អត្តសញ្ញាណជនជាតិខ្លួន។ រក្សាអត្តសញ្ញាណជាតិ ដើម្បីរួមជាមួយមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍។

អ្នក​គ្រូ Tran Thi Mai Sam នាយិការងសាលាបឋមសិក្សា Ham Rong ក្រុង Sa Pa មានប្រសាសន៍ថា៖ “សម្រាប់សាលាបឋមសិក្សាដែលមានសិស្ស ៩៩% ជាជនជាតិ Mong ការបង្រៀនសិស្សភាសាជនជាតិ Mong គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់គុណភាពនៃ អប់រំ និងបណ្តុះបណ្តាលនិយាយរួម ដើម្បីអនុវត្តឱ្យបានល្អនូវកម្មវិធីអប់រំ ឆ្នាំ២០១៨។  រក្សា អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិ Mong លើកកំពស់គុណភាពទេសចរណ៍សហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនា៕

បកប្រែដោយ Duy Hoan