leftcenterrightdel
សិស្សវៀតណាមចូលរួមការប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២៤៖ (រូបថត៖ ក្រសួងអប់រំនិងបណ្តុះបណ្តាល)

ក្រុមវៀតណាមមានសិស្ស ៥/៥  នាក់ ដណ្ដើមបានមេដាយ ក្នុងនោះមាន៖ មេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង។  សិស្ស ២ នាក់ ទទួលបានមេដាយមាសមកពីវិទ្យាល័យឯកទេស Bac Giang ខេត្ត Bac Giang។

វិញ្ញាសារប្រឡងឆ្នាំនេះ ត្រូវបានវាយតម្លៃថាល្អ និងពិបាក។ វិញ្ញាសារប្រឡងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងគឺទាក់ទងទៅនឹងជីវភាពរស់នៅ  និងវិទ្យាសាស្ត្របច្ចេកទេសទំនើប។ ដើម្បីឈ្នះមេដាយមាស បេក្ខសិស្សត្រូវតែស្ថិតក្នុងលំដាប់កំពូល ៨% នៃបេក្ខសិស្សដែលមានពិន្ទុខ្ពស់បំផុត។ ជាមួយនឹងលទ្ធផលនេះ ក្រុមវៀតណាមស្ថិតនៅក្នុងក្រុមដែលមានលទ្ធផលខ្ពស់បំផុតនៅព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២៤៕

បកប្រែដោយ Thanh Cong