ដោយមានការអនុញ្ញាតពី លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម  លោកអនុរដ្ឋមន្ត្រី Do Hung Viet ប្រធាន SOM អាស៊ានរបស់វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
 

នៅក្នុងកិច្ចប្រជុំ បណ្តាប្រទេសបានចំណាយពេលវេលាជាច្រើនផ្លាស់ប្តូរ និងចែករំលែកទស្សនៈ និងគោលជំហរលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ បណ្តាប្រទេស បានចែករំលែកការព្រួយបារម្ភអំពីការអភិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើតំបន់ជាក់ស្តែង និងផលប៉ះពាល់ទៅលើសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ និងបានបង្ហាញការគាំទ្រចំពោះវិធីសាស្រ្តដោះស្រាយប្រកបដោយតុល្យភាព និងសត្យានុម័តរបស់អាស៊ាន ព្រមទាំងបានសង្កត់ធ្ងន់លើគោលការណ៍ដូចជា នៃការអនុលោមតាមច្បាប់អន្តរជាតិ ការអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Do Hung Viet ថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដោយស្នើឱ្យដៃគូគាំទ្រ និងគោរពគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត ជាពិសេសចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើត ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកអនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាអំពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982។ ទន្ទឹមនឹងនោះត្រូវបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

នៅចុងបញ្ចប់នៃកិច្ចប្រជុំទាំងឡាយ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ប្រធានរដ្ឋ​ឡាវបានចេញសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ និងអាស៊ាន+៣ EAS និង ARF។

* នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីភាពជាដៃគូ មេគង្គ-សហរដ្ឋអាមេរិក (MUSP) លើកទី៣។ លោកអនុរដ្ឋមន្ត្រីការបរទេស  Do Hung Viet តាំងនាមរដ្ឋមន្ត្រីការបរទេស Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ៕

បកប្រែដោយ Thanh Cong