leftcenterrightdel
សិស្ស ៧ នាក់បានឈ្នះរង្វាន់រួមជាមួយគ្រូ

មេដាយមាសបានទៅលើ សិស្ស Pham Cong Minh សាលាវិទ្យាល័យវិទ្យាសាស្ត្រ (មហាវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យជាតិហាណូយ)។ ព្រឹត្តិការណ៍អូឡាំពិកព័ត៌មានវិទ្យាអាស៊ី លើកទី១៨ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ដោយមានការចូលរួមពីក្រុមចំនួន៣៥មកពីប្រទេស និងតំបន់ដែនដី ដោយមានបេក្ខជនចំនួន២៨៦រូប។

វិញ្ញាសារប្រឡងឆ្នាំនេះត្រូវបានធ្វើបច្ចុប្បន្នភាពស្របតាមនិន្នាការអូឡាំពិកអន្តរជាតិ។ សម្រាប់វិញ្ញសារនីមួយៗ ក្រុមវៀតណាមមានបេក្ខជនដែលបានពិន្ទុអតិបរមា។ ជាមួយនឹងលទ្ធផលនេះ ក្រុមអូឡាំពិកព័ត៌មានវិទ្យាវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៦ តាមពីក្រោយក្រុម៖ ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងហុងកុង (ចិន)។ បេក្ខជូនចំនួន ៤ នាក់នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិ (IOI) ឆ្នាំ ២០២៤ នៅប្រទេសអេហ្ស៊ីបចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែកញ្ញា។

បកប្រែដោយ Duy Hoan