ថ្លែងមតិក្នុងពិធី លោកស្រី Nguyen Thi Le លេខារងគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា ការដែលទីក្រុងក្លាយជាសមាជិកផ្លូវការនៃ "បណ្តាញទីក្រុងសិក្សារៀនសូត្រសកល" របស់ UNESCO គឺជាកិត្តិយស និងជាលទ្ធផលនៃដំណើរការកសាងបរិយាកាសសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់ប្រជាជនទីក្រុង រួមចំណែកលើកកំពស់ឋានៈអប់រំរបស់វៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
ពិធីប្រគល់វិញ្ញាបនបត្ររបស់អង្គការ UNESCO ដោយទទួលស្គាល់ទីក្រុងហូជីមិញជាសមាជិកនៃបណ្តាញទីក្រុងសិក្សារៀនសូត្រសកល (រូបថត៖ vnanet.vn)

ទីក្រុងហូជីមិញសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀតនៃបណ្តាញទីក្រុងសិក្សារៀនសូត្រសកលដើម្បីចែករំលែកបទពិសោធន៍ សិក្សា និងកសាងបរិយាកាសសិក្សារៀនសូត្រកាន់តែប្រសើរឡើងសម្រាប់មនុស្សទាំងអស់។

ចំណែកលោក Jonathan Wallace Baker ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានឲ្យដឹងថា អង្គការ UNESCO យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ទីក្រុងហូជីមិញក្នុងការកសាង និងអនុម័តលើក្រមលក្ខណៈវិនិច្ឆ័យអំពីសាលារៀនសុភមង្គល ដោយផ្អែកលើក្របខណ្ឌសាលារៀនសុភមង្គលជាសកលរបស់អង្គការ UNESCO។ គំរូនេះនឹងជាចំណុចស្នូលនៃបុព្វហេតុផ្លាស់ថ្មីវិស័យអប់រំ ដោយដាក់សុភមង្គលជាកត្តាគន្លឹះក្នុងការលើកកម្ពស់គុណភាពសិក្សា។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានបំផុសកម្មវិធីសកម្មភាពកសាង “ទីក្រុងសិក្សារៀនសូត្រសកលអង្គការ UNESCO ដំណាក់កាល ២០២៤ - ២០៣០” នៅទីក្រុង៕

បកប្រែដោយ Huyen Trang