ថ្លែងមតិក្នុងពិធីបើក លោក Nguyen Van Son ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានឲ្យដឹងថា ខេត្ត Ha Giang ជាខេត្តដែលមានសក្តានុពល និងគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍទេសចរណ៍ ដោយមានទេសភាពធម្មជាតិដ៏ស្អាត និងតម្លៃវប្បធម៌ប្រពៃណីពិសេសរបស់ជនជាតិភាគតិច។ 

leftcenterrightdel
ការសម្តែងសិល្បៈក្នុងពិធីបើក

ព្រឹត្តិការណ៍នេះក្នុងគោលបំណងផ្សព្វផ្សាយម៉ាកយីហោ និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាងបណ្ដាខេត្ត ក្រុងទូទាំងប្រទេស និងក្រៅប្រទេស ហើយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ បង្កើតឱកាសសម្រាប់ធុរកិច្ច អង្គការ និងបុគ្គលជួបជុំ ផ្លាស់ប្តូរ បង្ហាញផលិតផល និងមុខម្ហូបនៃមូលដ្ឋាន។ នេះក៏ជាឱកាសមួយសម្រាប់លើកតម្កើងតម្លៃវប្បធម៌ម្ហូបអាហារក្នុងការអភិវឌ្ឍទេសចរណ៍នៃមូលដ្ឋាននីមួយៗ បន្តមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីអភិរក្ស និងពង្រីកតម្លៃនៃអត្តសញ្ញាណវប្បធម៌ជាតិនិយាយរួម និងមុខម្ហូបអាហារនិយាយដោយឡែក រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតង និងនិរន្តរភាព។

leftcenterrightdel
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករចូលរួមពិធីបើក

មហោស្រពនេះមានស្តង់ចំនួន ៦៥ ដែលក្នុងនោះមានការចូលរួមពីខេត្ត-ក្រុងចំនួន២២ ក្នុងប្រទេស និងមានការចូលរួមពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃ...

ក្នុងរយៈពេល ៣ ថ្ងៃនៃព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរនៅ Ha Giang មានឱកាសទៅទស្សនា និងស្វែងយល់អំពីវប្បធម៌ និងគោលដៅទេសចរណ៍នៃបណ្ដាតំបន់ និងទទួលទានម្ហូបឆ្ងាញ់ៗ៕

បកប្រែដោយ Thuy Anh