ចម្លើយ៖ បញ្ហាដែលអ្នកបានសួរមានចែងក្នុងមាត្រា ១៦ បទប្បញ្ញត្តិស្តីពីការរៀបចំ និងប្រតិបត្តិការរបស់សាលាអន្តេវាសិកជនជាតិ ដែលចេញរួមជាមួយនឹងសារាចរលេខ ០៤/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល  ដូចតទៅ៖

leftcenterrightdel
រូបថតឧទាហរណ៍

ក្រៅពីភារកិច្ច និងសិទ្ធិ ដែលបានកំណត់ក្នុងបទប្បញ្ញត្តិនៃសាលាវិទ្យាល័យ គ្រូបង្រៀននៅសាលាវិទ្យាល័យអន្តេវាសិកជនជាតិ មានភារកិច្ច និងសិទ្ធិដូចខាងក្រោម៖

១. អនុវត្តតាមការចាត់តាំងរបស់នាយកសាលា និងនាយករង ក្នុងការរៀបចំ និងអនុវត្តការងាររបស់សាលាវិទ្យាល័យអន្តេវាសិកជនជាតិ។

២. អប់រំគោលនយោបាយរបស់បក្ស និងរដ្ឋ ស្តីពីកិច្ចការជនជាតិ ជូនសិស្សជនជាតិភាគតិចនៅអន្តេវាសិក។

៣. សិក្សាអំពីវប្បធម៌ ភាសា ទំនៀមទម្លាប់ និងលក្ខណៈផ្លូវចិត្តរបស់សិស្សជនជាតិភាគតិចក្នុងតំបន់។

៤. អនុវត្តវិធីសាស្រ្តបង្រៀន និងការវាយតម្លៃសមរម្យសម្រាប់សិស្សជនជាតិភាគតិច ដោយធានានូវតម្រូវការគុណភាព និងសមត្ថភាពរបស់សិស្សស្របតាមបទប្បញ្ញត្តិ ចូលរួមអប់រំ ថែទាំ និងគ្រប់គ្រងសិស្សនៅខាងក្រៅម៉ោងរៀន និងរៀបចំសកម្មភាពអប់រំជាក់លាក់ បំប៉ន់ និងណែនាំសិស្សឱ្យសិក្សាដោយខ្លួនឯង។

៥. ត្រូវបានបណ្តុះបណ្តាលអំពីវិធីសាស្រ្តនៃការអប់រំ ការថែទាំ និងការគ្រប់គ្រងសិស្សជនជាតិភាគតិចនៅអន្តេវាសិក។

បកប្រែដោយ Duy Hoan