"ជំរាបសួរ ប្អូនសុខសប្បាយទេ!" លោកស្រី Phal តបវិញ

ការសន្ទនារវាងលោកវរសេនីយ៍ទោ Nguyen Huu Trang និងលោកស្រី Phal ជាភាសាខ្មែរកាន់តែសប្បាយនិងស្និទស្នាល។ លោកស្រី  Phal បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរងនៃប៉ុស្តិ៍ការពារព្រំដែន Lai Hoa ដែលបានជួយឧបត្ថម្ភ និងជួយគ្រួសារលោកស្រីជំនះការលំបាកក្នុងជីវភាពរស់នៅ។ ជាពិសេស ប៉ុស្តិ៍បានជួយសាងសង់ផ្ទះ ផ្តល់ថវិកានៅពេលគ្រួសារជួបការលំបាក និងផ្តល់អំណោយក្នុងឱកាសពិធីបុណ្យធំៗ បុណ្យចូលឆ្នាំថ្មី...

ដោយឃើញថាយើងមានការភ្ញាក់ផ្អើលចំពោះការ​និយាយ​ភាសាខ្មែររបស់ខ្លួន  លោក Trang បាននិយាយថា៖ «ពីមុនខ្ញុំមិនចេះភាសាខ្មែរទេ បន្ទាប់ពីបានចូលរួមថ្នាក់រៀនភាសាខ្មែររបស់អង្គភាព និងអនុវត្តជាប្រចាំ ឥឡូវខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយប្រជាជនខ្មែរបានហើយ»។

leftcenterrightdel
កម្មាភិបាល នៃប៉ុស្តិ៍ការពារព្រំដែន Lai Hoa ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជនជាតិខ្មែរ

ប៉ុស្តិ៍ការពារព្រំដែន Lai Hoa គ្រប់គ្រងតំបន់ដែលមានជនជាតិភាគតិចជាច្រើនកំពុងរស់នៅ ក្នុងនោះជនជាតិខ្មែរមានប្រមាណជាង ៧០%។ អាស្រ័យហេតុនេះ គណៈកម្មាធិការបក្ស មេបញ្ជាការប៉ុស្តិ៍ បានកំណត់ថា បើចង់បំពេញ​ការងារឃោសនាផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋឲ្យគោរពច្បាប់ ជួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ... យើងត្រូវតែចេះភាសារខ្មែរដើម្បីប្រាស្រ័យ​ទាក់​ទង​​ជាមួយបងប្អូន​ជន​ជាតិខ្មែរ។

ចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ប៉ុស្តិ៍ការពារព្រំដែនបើកវគ្គបំប៉ន់ភាសារខ្មែរជូននាយទាហាន និងទាយហានរងនៃអង្គភាព។ ថ្នាក់រៀនធ្វើឡើងពីរដងក្នុងមួយសប្តាហ៍។ គ្រូបង្រៀន​ជាលោកវរសេនីយ៍ត្រី Huynh Ne ជនជាតិខ្មែរ ជាប្រធានក្រុមកាណូត នៃប៉ុស្តិ៍ការពារព្រំដែន Lai Hoa។ ខ្លឹមសារនៃការបង្រៀនបាន​ផ្តោតលើការ​​ប្រាស្រ័យទាក់ទងគ្នា​​ប្រចាំថ្ងៃ។

លោកវរសេនីយ៍ត្រី Huynh Net បាននិយាយថា៖ "ដើម្បីធ្វើឱ្យថ្នាក់រៀនពិតជាមានភាពទាក់ទាញ ខ្ញុំតែងតែឲ្យ​សិក្ខា​​កាម​​សន្ទនាអំពី​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ... ដោយសារនោះ ការស្តាប់ ការនិយាយរបស់សិក្ខាកាមមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស"។

បច្ចុប្បន្ននេះ កម្មាភិបាល នៃប៉ុស្តិ៍ការពារព្រំដែន Lai Hoa មានយោធិនជាង ៥០% អាចប្រាស្រ័យទាក់ទងជាភាសាខ្មែរ​។ ដោយសារអាចនិយាយភាសាខ្មែរបានជាការប្រាស្រ័យទាក់ទងជាមួយបងប្អូន​ជនជាតិ​ខ្មែរ​កាន់តែ​ងាយស្រួល និង​សកម្មភាពជួយបងប្អូន​ជន​ជាតិ​ខ្មែរ​​កាន់តែមានប្រសិទ្ធភាព ទន្ទឹមនឹងនោះក៏រួមចំណែករឹតចំណងសាមគ្គីភាព​រវាង​កងទ័ព និងប្រជាជន​ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីនាយទាហាន និងទាហានរង នៃប៉ុស្តិ៍ការពារព្រំដែន Lai Hoa អនុវត្តបានល្អនូវភារកិច្ចការពារអធិបតេយ្យភាព សន្តិសុខ និងកសាងតំបន់ព្រំដែនសមុទ្រនៅខេត្ត Soc Trang កាន់តែ​រីក​ចម្រើន​ និង​និងរឹងមាំថែម​ទៀត...

បកប្រែដោយ Duy Hoan