ប្រតិភូប្រមាណ ១៥០ នាក់ ដែលជាថ្នាក់ដឹកនាំ កម្មាភិបាល គ្រូបង្រៀន និងសិក្ខាកាមមកពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងអនុមហាវិទ្យាល័យជាង ៣០ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងព្រឹត្តិការណ៍នេះ លោក Phan Anh Son ប្រធាន VUFO បានចែករំលែកព័ត៌មានអំពីកិច្ចការបរទេស និងការទូតប្រជាជន ប្រព័ន្ធ អង្គការ និងប្រតិបត្តិការរបស់ VUFO ព្រមទាំងលើកឡើងនូវទម្រង់ និងខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាង VUFO និងសាកលវិទ្យាល័យ វិទ្យាស្ថាន និងអនុមហាវិទ្យាល័យ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបចែករំលែកព័ត៌មាន

ដោយវាយតំលៃខ្ពស់ចំពោះព័ត៌មានដែលត្រូវបានចែករំលែកដោយលោក Phan Anh Son លោកស្រីបណ្ឌិត Nguyen Thi Thin នាយិការងបណ្ឌិតសភាការទូត បានសម្តែងនូវសេចក្តីសង្ឃឹមថា ជំនួបចែករំលែកព័ត៌មានរវាង VUFO និងសាកលវិទ្យាល័យ អនុមហាវិទ្យាល័យនានានឹងត្រូវបានរៀបចំប្រចាំឆ្នាំ។ លោកស្រី Nguyen Thi Thin បានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងបង្កើនវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានប្រយោជន៍ក្នុងការជម្រុញសកម្មភាពការទូតប្រជាជននៅតាមគ្រឹះស្ថាន​ឧត្តមសិក្សា ជាពិសេសនៅសាកលវិទ្យាល័យជាច្រើនរបស់វៀតណាមដែលមាននិស្សិតបរទេសកំពុងសិក្សា៕

បកប្រែដោយ Thuy Anh