ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំសាលា លោក Nguyen Huu Tho សាកលវិទ្យាធិការរង ជូនពរគ្រូបង្រៀន និស្សិតជនជាតិខ្មែរ និងនិស្សិតបរទេសដែលកំពុងសិក្សានៅសកលវិទ្យាល័យ Kien Giang ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងការងារ និងក្នុងជីវភាពរស់នៅ។

leftcenterrightdel
លោក Nguyen Huu Tho ប្រគល់អំណោយដល់គ្រូបង្រៀនថៃចំនួន ២ នាក់ (រូបថត៖ Giaoducthoidai.vn)

ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យ Kien Giang បានប្រគល់អំណោយជាង ២០០ កញ្ចប់ជូនដល់និយោជិត កម្មករ និងនិស្សិតជនជាតិខ្មែរ និស្សិតកម្ពុជា និស្សិតឡាវ និស្សិតឥណ្ឌូនេស៊ី និងគ្រូបង្រៀនថៃ ដែលកំពុងធ្វើការ និងសិក្សានៅសាលា។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យ Kien Giang បណ្តុះបណ្តាលនិស្សិតជនជាតិខ្មែរជាង ៣៥០ នាក់ និងនិស្សិតបរទេសចំនួន ៧៦ នាក់មកពីប្រទេសឡាវ កម្ពុជា និងឥណ្ឌូនេស៊ី រួមទាំងនិស្សិតបរទេសជាង ២០ នាក់ដែលបានបញ្ចប់ការសិក្សា៕

បកប្រែដោយ Thanh Cong