leftcenterrightdel
ក្រុមសិស្សវៀតណាមនៅ IBO 2019  (រូបថត៖ giaoducthoidai.vn)

អូឡាំពិកជីវវិទ្យាអន្ដរជាតិឆ្នាំ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Szeged នៃប្រទេសហុងគ្រីចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែកក្កដា ដោយមានការចូលរួមពីប្រទេស និងតំបន់ដែនដីចំនួន ៧៤។ ដោយទទួលបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមវៀតណាមនៅតែបន្តរក្សាស្នាដៃខ្ពស់នៅក្នុងការប្រឡងនេះ។

គួររំលឹកថា នៅឆ្នាំ ២០១៨ បេក្ខជនវៀតណាមទាំង ៤ នាក់ដែលចូលរួមប្រឡងអូឡាំពិកជីវវិទ្យាអន្ដរជាតិក៏ទទួលបានស្នាដៃដ៏ឆ្នើមផងដែរ ដោយមានមេដាយមាសចំនួន ៣ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង៕

បកប្រែដោយ Duy Hoan