លក្ខណៈវប្បធម៌ខ្មែរដ៏វិសេសវិសាល

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយរបស់ជនជាតិខ្មែរគឺជាពិធីបុណ្យ។ ពិធីបុណ្យនានារបស់ជនជាតិខ្មែរមានច្រើនបែប រួមទាំងពិធីបុណ្យប្រពៃណី និងពិធីបុណ្យសាសនាដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យភ្ជុំបិណ្ឌ ឬ សែនដូនតា... រួមទាំងពិធីបុណ្យប្រណាំងគោដែលទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅខេត្ដមកទស្សនារាប់ម៉ឺននាក់។ ក្រៅពីនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើន រួមជាមួយនឹងសិល្បៈប្រជាប្រិយជាច្រើនប្រភេទនៅតាមភូមិ និងស្រុក ដែលប្រារព្ធធ្វើឡើងនៅវត្ត មិនត្រឹមតែបម្រើដល់ពុទ្ធបរិស័ទជាច្រើនប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរមួយចំនួនមកទស្សនា និងស្វែងយល់ទៀតផង។

leftcenterrightdel
ការប្រណាំងទូក ង គឺជាសកម្មភាពដែលធ្វើឡើងក្នុងឱកាសបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ទាក់ទាញប្រជាពលរដ្ឋមកទស្សនាយ៉ាងច្រើនកុះករ

មិនត្រឹមតែមានពិធីបុណ្យនោះទេ គឺវត្តអារាមដែលមានស្ថាបត្យកម្មសិល្បៈក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា​ផងដែរ។ មកដល់វត្តខ្មែរ ភ្ញៀវទេសចរអាចស្វែងយល់អំពីទំនៀមទំលាប់មួយចំនួនដែលត្រូវបានរក្សាទុកជាច្រើនជំនាន់ដូចជា៖ ពិធីប្រគេនចង្ហាន់ បុណ្យកឋិន និងទំនៀមបញ្ជូនកូនទៅវត្តដើម្បីសិក្សាព្រះធម៌...។

leftcenterrightdel
ក្មេងៗសំដែងភ្លេងពិណពាទ្យខ្មែរក្នុងវត្ដ

លើសពីនេះ វត្តខ្លះក៏ជាកន្លែងរក្សាគម្ពីស្លឹករឹតដែលមានអត្ថន័យសំខាន់ក្នុងជីវិតវិញ្ញាណ ជំនឿសាសនារបស់ជនជាតិភាគតិចខ្មែរ។ មិនត្រឹមតែមានសោភ័ណភាពពិសេសប៉ុណ្ណោះទេ វត្តខ្មែរនៅមានវង់ភ្លេងពិណពាទ្យ ហើយនិងជាកន្លែងរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈ... ដោយចាប់អារម្មណ៍សម្រាប់របាំ និងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌ ភ្លេងដ៏ទាក់ទាញនៃវង់ភ្លេងពិណពាទ្យ​នៅពេលទៅទស្សនាវត្តមួយនៅកម្ពុជា អ្នកទេសចរ Avram ជនជាតិអង់គ្លេសចែករំលែកថា៖ "ពិតជាអស្ចារ្យណាស់! ខ្ញុំភ្ញាក់ផ្អើល និងរំភើបចិត្តនៅពេល ឭសំឡេងរបស់ឧបករណ៍ភ្លេងនីមួយៗ ដែលមានលក្ខណៈសំឡេងខុសប្លែកពីគេ"។

រួមដៃគ្នាថែរក្សា

អញ្ជើញមកទស្សនាឃុំ  Hung Hoi (ស្រុក Vinh Loi) និងឃុំ Ninh Thanh Loi (ស្រុក Hong Dan) ឬ ឃុំ Vinh Trach Dong ដែលជាមូលដ្ឋានមានជនជាតិខ្មែររស់នៅយ៉ាងច្រើន យើងបានឃើញពីមូលដ្ឋានវប្បធម៌ និងកីឡាដ៏ធំទូលាយ។ មូលដ្ឋានទាំងនេះក្លាយជាទីតាំងលេងកម្សាន្ត បង្កើតបរិយាកាសវប្បធម៌ សិល្បៈ និងកីឡាសម្រាប់សហគមន៍ខ្មែរ។

លោក Thach Quyet នៅឃុំ Hung Hoi (ស្រុក Vinh Loi) បានចែករំលែកថា៖ “ពិធីបុណ្យប្រពៃណី និងជីវភាពពវប្បធម៌របស់ជនជាតិខ្មែរភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងវត្ដ។ ប៉ុន្ដែមូលដ្ឋានវប្បធម៌ដែលត្រូវបានបណ្តាក់ទុនសាងសង់នៅតាមភូមិ ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សហគមន៍ និងលើកកម្ពស់ចលនាវប្បធម៌ និងសិល្បៈនៅមូលដ្ឋាន រួមទាំងការរៀបចំពិធីបុណ្យមហាសាមគ្គីជាតិប្រចាំឆ្នាំ។ ក្រៅពីវត្តខ្មែរនេះ ក៏ជាបរិយាកាសដើម្បីអភិរក្ស និងលើកតម្កើងអត្ដសញ្ញាណវប្បធម៌ខ្មែរ"។

leftcenterrightdel
ការសម្តែងសិល្បៈខ្មែរក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍មហោស្រពវប្បធម៌ និងទេសចរណ៍ប្រចាំឆ្នាំរបស់ខេត្ត Bac Lieu

ដើម្បីអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ដូចជា សិល្បៈប្រពៃណី សំលៀកបំពាក់ ម្ហូបអាហារ ពិធីបុណ្យ ... របស់ជនជាតិខ្មែរ ក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជននាពេលថ្មីៗនេះ ខេត្ត Bac Lieu បានអនុម័តលើសេចក្តីសម្រេចចិត្តស្ដីពីការបែងចែកថវិកាជាង ១៧ ពាន់លានដុង ដើម្បីអនុវត្តគម្រោងទី ៦ ស្តីពីការអភិរក្ស និងលើកកម្ពស់តម្លៃប្រពៃណីល្អរបស់បណ្ដាជនជាតិភាគតិចដែលផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍទេសចរណ៍។

ជាមួយនឹងធនធាននេះ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៥ ខេត្តឧបត្ថម្ភវិនិយោគកសាងគោលដៅទេសចរណ៍នៅតំបន់ជនជាតិភាគតិចនៅវត្តខ្មែរនានា លើសពីនេះដើម្បីការពារតម្លៃកេរ្ដិ៍ដំណែលខ្មែរ ខេត្ត Bac Lieu ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៨៥០ លានដុង ដើម្បីជួសជុល និងកែលំអវត្ដខ្មែរចំនួន ១៧ នៅក្នុងខេត្ដ។ ទន្ទឹមនឹងនោះ មូលដ្ឋានវប្បធម៌ និងកីឡានៅភូមិចំនួន ៦០ ក្នុងឃុំ សង្កាត់ និងទីប្រជុំជននៃតំបន់ជនជាតិភាគតិចដែលត្រូវបានទទួលស្គាល់ដោយនាយករដ្ឋមន្ត្រីក៏នឹងទទួលបានការវិនិយោគផងដែរ។ បច្ចុប្បន្ន ខេត្តកំពុងជួយឧបត្ថម្ភថ្លៃប្រតិបត្តិការចំនួន ២០ លានដុង/ឆ្នាំ ដល់មណ្ឌលវប្បធម៌ និងកីឡាឃុំ និង ៥ លានដុង/ឆ្នាំ ដល់មូលដ្ឋានវប្បធម៌និងកីឡាភូមិ។ ដូច្នេះ ការកែលំអមូលដ្ឋានវប្បធម៌នៅតំបន់ដែលមានជនជាតិខ្មែររស់នៅនឹងរួមចំណែកលើកកម្ពស់គុណភាពនៃសកម្មភាព និងឆ្លើយតបតម្រូវការសកម្មភាពវប្បធម៌របស់ប្រជាពលរដ្ឋ។​ សម្រាប់ជនជាតិខ្មែរ ការគាំទ្រនេះពិតជាមានសារៈសំខាន់ណាស់ ដោយរំពឹងថា នឹងជួយឱ្យវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរត្រូវបានអភិរក្សប្រកបដោយនិរន្តរភាព និងរីករាលដាលកាន់តែខ្លាំងឡើងៗ៕

បកប្រែដោយ Pham Diep