បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ផលិតផលសង្គឹមមិនត្រឹមតែជួយអភិរក្ស និងលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងក្លាយជាមុខរបរចិញ្ចឹមជីវិត ដែលជួយស្ត្រីជនជាតិ Mong រួចផុតពីភាពក្រីក្រផងដែរ។ ជាពិសេស បច្ចេកទេសដាំដើមធ្មៃសម្រាប់យកសរសៃសំបកត្បាញ និងតម្បាញក្រណាត់ពីសរសៃធ្មៃរបស់ស្ដ្រីជនជាតិ Mong ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

leftcenterrightdel
ការបង្វិលនិងវេញសរសៃធ្មៃដោយដៃ
leftcenterrightdel
ដើម្បីបង្កើតចេញនូវផលិតផលសំពត់សង្គឹមដ៏ស្រស់ស្អាត  ស្រ្ដីជនជាតិ Mong ត្រូវអនុវត្តច្រើនដំណាក់កាលដែលទាមទារនូវភាពហ្មត់ចត់ និងភាពប៊ិនប្រសប់
leftcenterrightdel
ក្បូក្បាច់រចនាលើផ្ទៃក្រណាត់ជាចម្បងគឺគំនូរផ្កា ស្លឹកឈើ សត្វ ដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់រស់នៅរបស់ប្រជាជន
leftcenterrightdel
ស្ត្រីជនជាតិ Mong ត្បាញក្រណាត់យ៉ាងល្អិតល្អន់
leftcenterrightdel
ផ្ទាំងក្រណាត់ប្រពៃណីមានភាពច្នៃប្រឌិតរបស់ជនជាតិ Mong បានបង្ហាញពីតម្លៃសោភ័ណភាពនៃក្រុមជនជាតិមួយនិងអត្ដសញ្ញាណវប្បធម៌របស់ជនជាតិ Mong

បកប្រែដោយ Pham Diep