ទីក្រុងហូជីមិញមានកន្លែងមួយផ្សេងទៀតសម្រាប់ការឆ្លងកាត់បទពិសោធន៍វប្បធម៌ពេលយប់នៅកណ្តាលទីក្រុង
កប.អនឡាញ - ពិធីបុណ្យសៀវភៅ និងវប្បធម៌ពេលយប់លើកទីពីរបានធ្វើឡើងនៅល្ងាចថ្ងៃទី ២ ខែមករា នៅផ្លូវសៀវភៅ Nguyen Van Binh (សង្កាត់ Sai Gon ទីក្រុងហូជីមិញ)។
ក្នុងរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមករា) ពិធីបុណ្យនេះបានផ្តល់ជូននូវសកម្មភាពវប្បធម៌ជាច្រើនប្រភេទដូចជាសិក្ខាសាលាច្នៃប្រឌិត និងការឆ្លងកាត់បទពិសោធន៍ រួមទាំងការរៀបចំផែនការចុងឆ្នាំ ការភ្លក់តែប្រពៃណី; កម្មវិធីផ្លាស់ប្តូរ អំពីវប្បធម៌ និងសិល្បៈ ដូចជាការសម្តែងតន្ត្រីប្រជាប្រិយវៀតណាមខាងត្បូង និងរាត្រីតន្ត្រីដ៏រស់រវើក។
    |
 |
|
ពិធីបុណ្យសៀវភៅ និងវប្បធម៌ពេលយប់ គឺជាគំរូសកម្មភាពថ្មីមួយដែលកំពុងត្រូវបានសាកល្បងនៅផ្លូវសៀវភៅទីក្រុងហូជីមិញ (រូបថត៖ vnanet.vn) |
លើសពីនេះ ក៏មានតូបលក់កាហ្វេ តែ នំប្រពៃណីវៀតណាម សៀវភៅ អក្សរផ្ចង់ ស្ថាបត្យកម្ម ការរចនា ល្បែងប្រជាប្រិយ និងបទពិសោធន៍សិប្បកម្ម ដែលផ្តល់ជូនសាធារណជននូវដំណើរស្វែងយល់អំពីវប្បធម៌វៀតណាមដ៏សម្បូរបែប។
ការរៀបចំ “ពិធីបុណ្យសៀវភៅ និងវប្បធម៌ពេលយប់” រួមចំណែកបំពេញបន្ថែមកន្លែងសកម្មភាពវប្បធម៌ពេលយប់មួយទៀតសម្រាប់ទីក្រុងហូជីមិញ ដោយបំពេញតម្រូវការកម្សាន្តចុងសប្តាហ៍របស់ប្រជាជន៕
បកប្រែដោយ Huyen Trang