សន្និសីទសារព័ត៌មានស្ដីពី "ពិធីបុណ្យវៀតណាមឆ្នាំ២០២៣" នៅប្រទេសជប៉ុន
កប.អនឡាញ - នាថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងតូក្យូ (ជប៉ុន) ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី “ពិធីបុណ្យវៀតណាមឆ្នាំ២០២៣” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៣ និងទី ៤ ខែមិថុនា នៅឧទ្យាន Yoyogi ក្នុងរដ្ឋធានីតូក្យូ។
យោងតាមគណៈកម្មការរៀបចំ ពិធីបុណ្យវៀតណាមឆ្នាំនេះនឹងមានអ្នកចូលរួមប្រមាណ ១៨០,០០០ នាក់។ ស្តង់ចំនួន ១៤០ ស្ដង់ របស់ក្រុមហ៊ុន អង្គការមហាជន និងបុគ្គលនានា បានតាំងបង្ហាញ និងលក់ផលិតផលវៀតណាម ចូលរួមចំណែកផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារវៀតណាម ដល់ប្រជាជនជប៉ុន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសិល្បករ និងក្រុមតន្រ្តីជប៉ុនជាច្រើន។
    |
 |
ការឧទ្ទេសនាមពីដួនវៀតណាមក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ vov.vn) |
លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ទំនាក់ទំនងវៀតណាម-ជប៉ុនក្នុងប៉ុន្មានឆ្នាំកន្លងមក បានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ សហគមន៍ជនជាតិវៀតណាមក្នុងប្រទេសជប៉ុនក៏កាន់តែរីកចម្រើន។ ពិធីបុណ្យវៀតណាមនេះមានប្រធានបទ “ក្តីសង្ឃឹម” ដែលបង្ហាញពីសេចក្តីប្រាថ្នារួមរបស់ប្រជាជន សហគ្រាស មូលដ្ឋាន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។
ពិធីបុណ្យវៀតណាមនៅទីក្រុងតូក្យូ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយអង្គភាពជាច្រើន រួមមានក្រសួងការបរទេសវៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្រសួងការបរទេសជប៉ុន និងអាជ្ញាធម៌ទីក្រុងតូក្យូ៕
បកប្រែដោយ Thuy Anh