នេះជាឆ្នាំទី ១៥ ដែលប្រព្រឹត្ដទៅព្រឹត្តិការណ៍ Carnaval Ha Long ហើយបានក្លាយជាម៉ាកយីហោដោយឡែករបស់ខេត្ដ Quang Ninh។

leftcenterrightdel
អ្នករាំចូលរួមសម្តែងនៅតាមផ្លូវ ( រូបថត៖ VNA)

ពិធី Carnaval Ha Long ឆ្នាំ ២០២៣ មានសកម្មភាពជាច្រើនដូចជា ការសំដែងតន្ដ្រី និងរបាំប្រពៃណី របាំតាមដងផ្លូវ និងបាញ់កាំជ្រួច។ Carnaval Ha Long ឆ្នាំ ២០២៣ មានការចូលរួមពីសិល្បករជាង ២,០០០ នាក់។ ក្រៅពីការសំដែងនៅលើគោក ពិធី Carnaval Ha Long ក៏មានការចូលរួមពីនាវាទេសចរណ៍នៅឈូងសមុទ្រ Ha Long ដែលបានតុបតែងដោយភ្លើងចម្រុះពណ៌ រួមជាមួយនឹងការបាញ់កាំជ្រួចរយៈពេល ១៥ នាទីនៅឈូងសមុទ្រ Ha Long ។

Carnaval Ha Long គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមសកម្មភាពនៃរដូវទេសចរណ៍ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងឱកាសឈប់សម្រាកចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា និងឆ្ពោះទៅការប្រារព្ធខួបលើកទី ៦០ ទិវាបង្កើតខេត្ត Quang Ninh និងខូបលើកទី  ៣០ ឆ្នាំ នៃថ្ងៃទីរួមខេត្ដ Hong Gai ក្លាយជាទីក្រុង Ha Long ៕

បកប្រែដោយ Pham Diep